នារីរូបនេះ ខកចិត្តជាខ្លាំង បន្ទាប់ពីគ្លីនិកកែសម្ផស្សមួយ ធ្វើឲ្យមុខរបស់នាង ចងចិញ្ចើមដូចមនុស្សកំពុងខឹង

//s5.kh1.co/ad/ad7417819a5de9c129c5970cc75fce15008457aa.jpg
សង្គម

 ២៤-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នារីម្នាក់ នាមត្រកូលថា សុី បានសម្ដែងនូវការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ទៅលើគ្លីនិកកែសម្ផស្សមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុងហាំងចូវ ភាគខាងកើតប្រទេសចិន បន្ទាប់ពីធ្វើឲ្យមុខរបស់នាង ចងចិញ្ចើមដូចមនុស្សកំពុងខឹង។

ចិន៖ នារីម្នាក់ នាមត្រកូលថា សុី បានសម្ដែងនូវការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ទៅលើគ្លីនិកកែសម្ផស្សមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុងហាំងចូវ ភាគខាងកើតប្រទេសចិន បន្ទាប់ពីធ្វើឲ្យមុខរបស់នាង ចងចិញ្ចើមដូចមនុស្សកំពុងខឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកនាង សុី បានប្រាប់ស្ថានីយទូរទស្សន៍មួយឲ្យដឹងថា នាងបានទៅគ្លីនិកកែសម្ផស្សនោះជាលើកដំបូង កាលពីខែមេសាកន្លងទៅ ដើម្បីទទួលសេវាកម្មកែទម្រង់ច្រមុះ និងលើកចិញ្ចើម ក្នុងតម្លៃសរុបទាំងអស់ ២០,០០០យ័ន (ប្រមាណ២,៨០០ដុល្លារអាមេរិក)។ ចំពោះច្រមុះ នាងធ្លាប់កែពីមុនម្ដងរួចមកហើយ តែវាមិនស្អាតតាមដែលចិត្តចង់បាន។ ហើយក្រោយពីទទួលបានការកែទម្រង់ច្រមុះរួចមក នាងមើលទៅមានភាពស្រស់ស្អាតជាងមុន និងគិតថាគ្លីនិកនោះពិតជាគួរឲ្យទុកចិត្ត។

នៅថ្ងៃទី៧ ខែឧសភា អ្នកនាង សុី បានវិលត្រលប់ទៅកាន់គ្លីនិកនោះម្ដងទៀត ហើយបុគ្គលិកបានបញ្ចុះបញ្ចូលឲ្យនាងចាក់ថ្ពាល់ ដើម្បីទទួលបានទម្រង់ស្អាត ក្នុងតម្លៃ៨,០០០ (ប្រមាណ១,១២១ដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះដែរ អ្នកប្រឹក្សាខាងសម្ផស្ស បានធានាថា ស្បែកមុខរបស់នាងនឹងមើលទៅស្រស់បំព្រង ដោយមិនចាំបាច់ប្រើប្រាស់ពេលវេលាច្រើនឡើយ។

យ៉ាងណាមិញ ក្រោយពីចាក់ថ្ពាល់បានរយៈពេលជិត២សប្ដាហ៍រួចមក ស្នាមញញឹមរបស់អ្នកនាង សុី ប្រែខុសប្លែកពីធម្មតា និងចងចិញ្ចើម ដូចជាមនុស្សកំពុងខឹង។ ឃើញមុខក្នុងសភាពបែបនេះ នាងក៏ខកចិត្តយ៉ាងខ្លាំង និងទាមទារប្រាក់សំណងពីខាងគ្លីនិកផងដែរ។

អ្នកគ្រប់គ្រងគ្លីនិកកែសម្ផស្ស មាននាមត្រកូលថា ហ្វាង បានចេញមុខបកស្រាយថា ការចងចិញ្ចើម គឺបណ្ដាលមកពីហើម បន្ទាប់ពីកែសម្ផស្សច្រើនដងពេកក្នុងរយៈពេលខ្លី។ ហើយវានឹងចំណាយពេលយូរគួរសម ទើបផ្ទៃមុខវិលទៅរកសភាពធម្មតាវិញ។ ចំពោះបញ្ហានេះដែរ ខាងគ្លីនិក នឹងទទួលខុសត្រូវទាំងស្រុង ដោយព្យាបាលឥតគិតថ្លៃ ប្រសិនបើផ្ទៃមុខនៅតែហើម បន្ទាប់ពីមួយខែទៀត។

បើទោះជាយ៉ាងណាក៏ដោយ អ្នកនាង សុី មិនព្រមតាមការសន្យារបស់ខាងគ្លីនិកឡើយ និងអះអាងថា នាងនឹងមិនកែកុនផ្ទៃមុខទៀតទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងផ្ដល់បទសម្ភាស៍
អ្នកនាង សុី កំពុងជជែកជាមួយនឹងអ្នកគ្រប់គ្រងគ្លីនិកនោះ
អ្នកនាង សុី កំពុងជជែកជាមួយនឹងអ្នកគ្រប់គ្រងគ្លីនិកនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T