តារាសម្ដែងថៃប្រចាំប៉ុស្តិ៍លេខ៧ Om Akapan Namatra អរគុណកូវីដ ដែលជួយឲ្យលោកទទួលបានរបស់មួយនេះ

//s5.kh1.co/2d/2d6b0851d0d3202cde1428b712bd20e5dec7013d.jpg
នារី

 ២៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងថៃប្រចាំប៉ុស្តិ៍លេខ៧ Om Akapan Namatra អរគុណកូវីដ ដែលជួយឲ្យលោកទទួលបានរបស់មួយនេះ

ថៃ៖ លោក Om Akapan Namatra គឺជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ ថៃប៉ុស្តិ៍លេខ៧ ដែលទស្សនិកជនភាគច្រើនប្រាកដជាធ្លាប់បានស្គាល់ តាមរយៈរឿងភាគថៃល្បីៗជាច្រើន។ ក្រៅពីសមត្ថភាពក្នុងការសម្ដែងដ៏ប៉ិនប្រសប់ លោកក៏មានរូបសម្បត្តិស្រស់សង្ហាផងដែរ ជាហេតុធ្វើឲ្យលោកទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ជាពិសេសហ្វេនៗរបស់លោកផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចយើងបានដឹងរួចមកហើយថា មួយរយៈពេលចុងក្រោយ សកម្មភាពសិល្បៈនៅប្រទេសថៃជាច្រើនត្រូវបានផ្អាកសកម្មភាពដោយសារវិបត្តិកូវីដ១៩ ទើបតម្រូវឲ្យតារាប្រុសស្រីជាច្រើន សំងំនៅផ្ទះ ដើម្បីរង់ចាំទាល់តែស្ថានភាពត្រឡប់មកជាប្រក្រតីវិញ ទើបអាចចេញទៅបំពេញការងារបានដូចពីមុនវិញ។ មិនខុសប្លែកអ្វីពីលោក Om Akapan ដែលត្រូវសំងំនៅផ្ទះដូចតារាផ្សេងទៀតដែរ ប៉ុន្តែលោកហាក់បីដូចជាពេញចិត្តយ៉ាងខ្លាំងនឹងការស្នាក់នៅបែបនេះ។ ក្នុងនោះ លោកបានបង្ហោះរូបភាពដោះអាវ បញ្ចេញរាងដ៏ស៊ិចស៊ីមួយនៅលើគណនី Instagram អមជាមួយនឹងចំណងជើងថា៖ "សុំបង្ហោះរូបរាងច្បាស់ៗបន្តិចហើយ ត្រូវអរគុណកូវីដដែលជួយឲ្យបានរាងនេះត្រឡប់មកវិញ សាកទាយទៅមើលថា ស្រកអស់ប៉ុន្មានគីឡូ?"

បន្ទាប់ពីលោកបានបង្ហោះបែបនេះរួច អ្នកគាំទ្រជាច្រើនបានចូលទៅខមមិនទាយជាច្រើន ដោយអ្នកខ្លះថាលោកស្រកអស់ ១០គីឡូក្រាម ហើយអ្នកខ្លះទៀតថា លោកពិតជាស៊ិចស៊ីណាស់ឥឡូវនេះ ស្រកអស់ប៉ុន្មានគីឡូមិនសំខាន់ សំខាន់គឺស៊ិចស៊ីណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

សារបង្ហោះរបស់លោក Om Akapan
សារបង្ហោះរបស់លោក Om Akapan
https://s5.kh1.co/__image/w=650,h=1445,q=100/2d/2dcb45dc0f5420862c64e4b11d947f019754de56.jpg
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T