អ្នកគាំទ្រគិតថា Gun Naphat បែកគ្នាជាមួយមិត្តស្រី ដោយសារតែបញ្ហាខុសគ្នាត្រង់ចំណុចមួយនេះ

//s5.kh1.co/ca/caa12052bbc48c776972a2a7a55bf7ecf69f5b1a.jpg
នារី

 ២៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Gun Naphat និងមិត្តស្រីបែកគ្នាដោយសន្តិវិធីរៀងៗខ្លួន ប៉ុន្តែអ្នកគាំទ្រនៅតែវិភាគវែកញែកឥតស្បើយ

ថៃ៖ តារាចម្រៀងថៃរូបសង្ហា និងមានទឹកដមសម្លេងពីរោះ លោក Gun Naphat កាលពីពេលថ្មីៗនេះ មានការលេចឮនូវព័ត៌មាននៃការបែកបាក់គ្នាជាមួយនឹងមិត្តស្រី Marie Broenner ហើយរឿងរ៉ាវនេះបានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកមួយ នៅក្នុងចំណោមអ្នកលេងអ៊ិនធឺណែតរបស់ប្រទេសថៃ។ ក្នុងនោះ អ្នកគាំទ្រជាច្រើនបានលើកឡើងថា អ្នកទាំងពីរបានបែកបាក់គ្នា ដោយសារតែវត្តមានជនទីបី។ ក៏ប៉ុន្តែសាមីខ្លួនទាំងពីរ បានច្រានចោលនូវការលើកឡើងបែបនេះ ដោយបានបកស្រាយថា អ្នកទាំងពីរបែកបាក់គ្នាដោយសារបញ្ហារៀងៗខ្លួន ហើយក៏មិនមានជម្លោះអ្វីនោះដែរ និងបានសន្យាថា នឹងធ្វើជាមិត្តភក្តិល្អនឹងគ្នាក្រោយពេលដែលវិថីស្នេហាត្រូវបានបញ្ចប់ទៅបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែការបកស្រាយរបស់អ្នកទាំងពីរ ពុំបានធ្វើឲ្យសង្គមអ្នកលេងអ៊ិនធឺណែតស្ងប់ស្ងាត់ទៅវិញនោះឡើយ ដោយក្នុងនោះ ពួកគេនៅតែបន្តពិភាក្សាវែកញែកពីរឿងរ៉ាវនៃការបែកគ្នារបស់អ្នកទាំងពីរដដែល។ តួយ៉ាង អ្នកគាំទ្រមួយក្រុមបានបញ្ចេញមតិថា អ្នកទាំងពីរអាចនឹងបែកបាក់គ្នា ដោយសារឥរិយាបថ និងទំនៀមទម្លាប់របស់ក្រុមគ្រួសារទាំងសងខាង មិនស៊ីចង្វាក់គ្នា។ ក្នុងនោះ Gun Naphat គឺជាកូនថៃចំ ដូច្នេះគ្រួសាររបស់លោកប្រាកដជាអប់រំប្រៀនប្រដៅ តាមបែបថៃ ផ្ទុយពី Marie ជាអតីតមិត្តស្រីរបស់លោក ដែលជាកូនកាត់ ដូច្នេះហើយទើបឥរិយាបថរបស់នាង អាចនឹងមិនបានសក្តិសមតាមអ្វីដែលគ្រួសាររបស់ Gun Naphat ប្រាថ្នាចង់បាន។

នេះគឺគ្រាន់តែជាការបញ្ចេញមតិរបស់មជ្ឈដ្ឋានអ្នកគាំទ្រតែប៉ុណ្ណោះ ប៉ុន្តែសាមីនៅតែអះអាងដដែលថា ពួកគេបែកគ្នាដោយអារម្មណ៍ល្អរៀងៗខ្លួន ហើយចំណងមិត្តភាពនឹងនៅតែបន្តទៅមុខជាធម្មតា៕

សូមទស្សនារូបភាពខាងក្រោម៖

Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat និង អតីតមិត្តស្រី
Gun Naphat
Gun Naphat
Gun Naphat
Gun Naphat

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T