ពិធីការិនីជើងចាស់រូបនេះ បង្ហោះរូបជាមួយនឹងដៃគូពិធីករប្រុស តែបែរជាត្រូវអ្នកគាំទ្របញ្ចេញមតិបែបនេះ

//s5.kh1.co/e0/e0e969ab24da53fc2679b498cebd3c8c1900a800.jpg
នារី

 ២៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគាំទ្រកំពុងផ្សំផ្គុំគូនេះជាយូរមកហើយ ដល់ពេលបង្ហោះរូបគូបែបនេះទៀត កាន់តែត្រូវចិត្តអ្នកគាំទ្រ

ថៃ៖ ពិធីការិនីថៃជើងចាស់ដ៏ល្បីឈ្មោះ Kalamare Patchasriri ដែលទស្សនិកជនធ្លាប់បានឃើញមុខនៅក្នុងកម្មវិធី Talk-Show ដ៏ល្បីឈ្មោះរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ 3Zaap គឺជាពិធីការិនីម្នាក់ ដែលអ្នកគាំទ្រតែងតែចាប់ផ្សំផ្គុំជាមួយនឹងពិធីករដៃគូ លោក Nanake Ketsepsawat មករហូត ដោយពួកគេចង់ឲ្យអ្នកទាំងពីរក្លាយទៅជាគូស្នេហ៍មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ពិធីការិនីជើងចាស់រូបនេះ ថែមទាំងបង្ហោះរូបគូជាមួយនឹងលោក Nanake នៅលើគណនី Instagram ផ្ទាល់ខ្លួនថែមទៀត អមជាមួយនឹងចំណងជើងបែបនឹករឭក អាឡោះអាល័យគ្នាយ៉ាងខ្លាំងថា៖"មិនបានជួបគ្នាពីរខែ មានរឿងត្រូវនិយាយជាមួយគ្នាច្រើនណាស់ មានរឿងរីករាយរួមគ្នា មានរឿងសប្បាយចិត្តជាមួយនឹងគ្នាទៅវិញទៅមក ហើយក៏សប្បាយចិត្តដែលមានបុរសម្នាក់នេះនៅក្នុងពេលវេលាល្អៗនៃជីវិត។" សារនេះ ត្រូវបានបង្ហោះឡើងក្រោយពេលដែលអ្នកទាំងពីរបានត្រឡប់ចូលទៅកាន់កម្មវិធីទូរទស្សន៍ជាថ្មីឡើងវិញ បន្ទាប់ពីកម្មវិធីទូរទស្សន៍ជាច្រើនបានផ្អាកមួយរយៈដោយសារវិបត្តិកូវីដ១៩។

ប៉ុន្តែអ្វីដែលសំខាន់ សារដ៏មានន័យជ្រាលជ្រៅបែបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលចិត្តថែមមួយកម្រិតទៀត ដោយសារពួកគេបានតាំងចិត្តផ្សំផ្គុំគូនេះតាំងពីយូរមកហើយ។ ក្នុងនោះ អ្នកខ្លះបានចូលទៅខមមិនដើម្បីបង្ហាញពីអារម្មណ៍ចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតថា៖ "ស្រឡាញ់គ្នាមែនទែនទៅ!" "ទន្ទឹងរង់ចាំមើលថា តើគូនេះនឹងចូលរោងការនៅពេលណា?" "ឆាប់រៀបការទៅ!" ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

សារបង្ហោះរបស់ Kalamare Patchasriri
សារបង្ហោះរបស់ Kalamare Patchasriri
 មតិមួយចំនួនរបស់អ្នកគាំទ្រ
 មតិមួយចំនួនរបស់អ្នកគាំទ្រ
Kalamare Patchasriri និង Nanake Ketsepsawat
Kalamare Patchasriri និង Nanake Ketsepsawat
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Kalmare Patchasriri
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T