បុរសកំព្រាឪពុក បង្រៀនរបៀបជួសជុលសម្ភារៈក្នុងផ្ទះ ដើម្បីជួយក្មេងៗ ដែលមិនទាន់ចេះកិច្ចការក្នុងផ្ទះ (មានវីដេអូ)

//s5.kh1.co/e1/e1b3da1a9389d9810aeed2137301e8f2f9f8beda.jpg
យល់ដឹង

 ២៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់សម្រេចចិត្តធ្វើវីដេអូបង្រៀនរបៀបជួសជុលសំភារៈក្នុងផ្ទះ ដើម្បីជួយក្មេងៗដែលកំព្រាឪពុក ដូចជាដូចប្តូរអំពូលភ្លើងនិង ធ្វើក្បាលរ៉ូប៊ីណេជាដើម ប៉ុន្តែមានរឿងពីក្រោយមូលហេតុដែលគាត់សម្រេចចិត្តរបៀបនេះ។

បរទេស៖ បុរសម្នាក់ដែលមានឈ្មោះថា Rob Kenneyនិងមានគណនីគេហទំព័រយូធូប ឈ្មោះថា Dad How Do I ដែលតែងតែបង្ហោះវីដេអូជាច្រើន​ដែលទាក់ទងទៅនឹងការងារជួសជុលសម្ភារៈ នៅក្នុងផ្ទះ​ដូចជាដូចប្តូរអំពូលភ្លើងនិង ធ្វើក្បាលរ៉ូប៊ីណេជាដើម បានទម្លាយមូលហេតុមួយដែលគាត់សម្រេចចិត្តធ្វើបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកមូលហេតុដែល បុរសម្នាក់់នេះ សម្រេចចិត្តធ្វើវីដេអូដែលទាក់ទងទៅនឹង ការជួសជុសសម្ភារៈក្នុងផ្ទះទាំងនេះគឺដោយសារតែ កន្លងមកគឺគាត់ធំធាត់ឡើងដោយគ្មានឪពុកនៅក្បែរតាំងពីអាយុឆ្នាំ១២មកម្ល៉េះ ដូច្នេះការងារផ្សេងៗនៅក្នុងផ្ទះគឺមានភាពលំបាកខ្លាំងណាស់សម្រាប់គាត់ ប៉ុន្តែក្រោយពីបានព្យាយាមសិក្សាស្រាវជ្រាវដោយខ្លួនឯងមក គាត់ក៏បានបង្កើតវីដេអូដែលបង្រៀនក្មេងៗជួសជុលសម្ភារៈក្នុងផ្ទះដោយសង្ឃឹមថា នឹងអាចជួយដល់ក្មេងកំព្រាឪពុកផងដែរ។

គួរបញ្ជាក់ថាគណនីយូធូបរបស់គាត់ មានអ្នកចុច Subscribe រហូតទៅដល់ជិត២លាននាក់ ដោយប្រើប្រាស់រយៈពេលប្រហែលជា២ខែតែប៉ុណ្ណោះ៕

សូមចូលមើលវីដេអូនិង រូបភាពដែលគាត់បានធ្វើឡើងដើម្បីបង្រៀនរបៀបជួសជុលសម្ភារៈក្នុងផ្ទះ៖

របៀបជួសជុលឡាបូ
របៀបអ៊ុតអាវ
របៀបជួសជុសបង្គន់
Rob Kenney
Rob Kenney
Rob Kenney
Rob Kenney
Rob Kenney
Rob Kenney
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T