កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោក Isaac Brumaghim អាយុ ៣៧ឆ្នាំ បានធ្វើការជិះទូកកំសាន្ត ដើម្បីធ្វើការស្ទូចត្រី នៅតាមឆ្នេរ Oahu កោះហាវៃ ហើយមានហេតុការណ៍ ដ៏គួរអោយតក់ស្លុត មួយបានកើតឡើង ដែល ធ្វើអោយគាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះជាសំណាងមួយរបស់គាត់ ដែលមិនមានគ្រោះថ្នាក់ ព្រោះក្នុងពេលនោះ គាត់ស្ទូចបានត្រីមួយក្បាល តែដោយគ្រាន់តែគាត់ លើកត្រីចេញពីទឹកភ្លាម ស្រាប់តែមានត្រីឆ្លាម យ៉ាងធំមួយក្បាល ហក់ខាំត្របាក់ នុយសន្ទូចរបស់គាត់ ប៉ុន្តែសំណាងល្អ ដែលខាំមិនត្រូវ។ តាមរយៈវីឌីអូឃ្លីប បង្ហាញអោយឃើញថា វាជាប្រភេទត្រីឆ្លាមម្យ៉ាង  ដែលមានឈ្មោះហៅជាភាសាអង់គ្លេសថា Tiger Shark ហើយ មួយក្បាលដែលហក់ចេញពីទឹកនោះ មានទម្ងន់ពី ១៨០ ទៅ ២២៦ គីឡូក្រាម ឯណោះ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]