គួរឲ្យភ្ញាក់ផ្អើល នៅពេលប្រទះកាឡាក់ស៊ីរាងថាស ដែលលេចវត្តមាន តាំងពីកំណើតសកលដំបូង

//s5.kh1.co/47/47269c181c73d11ea628f5c5369743c27cc6a357.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

របកគំហើញនេះគឺមានការពិបាក ដោយក្រុមតារាវិទូមិនដឹងពីការបង្កើតកាឡាក់ស៊ី នៅសាកលលោកដំបូង។

ស៊ីលី៖ ក្រុមតារាវិទូទើបតែប្រទះឃើញ កាឡាក់ស៊ីថាសដ៏ធំមួយ (មិនខុសពីកាឡាក់ស៊ីរបស់យើង) ដែលបានបង្កើតឡើងកាលពី១២.៥ប៊ីលានឆ្នាំមុន នៅពេលដែលសកលលោកមានអាយុ១៣.៨ប៊ីលានឆ្នាំ។ របកគំហើញនេះគឺមានការពិបាក ដោយក្រុមតារាវិទូមិនដឹងពីការបង្កើតកាឡាក់ស៊ី នៅសកលលោកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាឡាក់ស៊ីមួយនេះត្រូវបានគេស្គាល់ថា DLA0817g ប៉ុន្ដែក្រុមតារាវិទូបានដាក់រហស្សនាមថា Wolfe Disk បន្ទាប់ពីតារាវិទូ លោក Arthur M. Wolfe ដែលជាអតីតទីប្រឹក្សាបណ្ឌិត។ វាជាកាឡាក់ស៊ីថាសដែលនៅឆ្ងាយបំផុត ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានសង្កេត ហើយនេះក៏ដោយសារតេឡេទស្សន៍ Atacama Large Millimeter Array ក្នុងប្រទេសស៊ីលី ដែលគេហៅកាត់ថា ALMA។

កាឡាក់ស៊ី Wolfe Disk ដែលថតដោយតេឡេទស្សន៍ ALMA
កាឡាក់ស៊ី Wolfe Disk ដែលថតដោយតេឡេទស្សន៍ ALMA

យោងតាមការសង្កេតរបស់ក្រុមអ្នកជំនាញ ថាសរបស់កាឡាក់ស៊ីមានម៉ាស់៧០ប៊ីលានដង ធំជាងម៉ាស់ព្រះអាទិត្យរបស់យើង។ បន្ថែមពីនេះ វាក៏វិលក្នុងល្បឿន២៧៣គីឡូម៉ែត្រក្នុងមួយវិនាទី ដែលស្រដៀងគ្នានឹងកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ ប៉ុន្ដែពពួកកាឡាក់ស៊ីមានស្ថេរភាពនិងមានទ្រង់ទ្រាយថាស ដូចជាកាឡាក់របស់យើង បានបង្កើតឡើងជាបណ្ដើរៗ និងលេចវត្តមាននៅក្នុងសកល ប្រហែលជា៦ប៊ីលានឆ្នាំមុន បន្ទាប់ពីបន្ទុះ Big Bang។

នៅសម័យដំបូង បន្ទាប់ពីបន្ទុះ Big Bang សកលលោកភាគច្រើនជាផ្ទាំងទទេ។ នៅទីបំផុត កាឡាក់ស៊ីជាច្រើនត្រូវបានបង្កើតឡើង យ៉ាងស្អេកស្កះ។ កាឡាក់ស៊ីតូចៗបានច្របាច់បញ្ចូលគ្នា និងបុកគ្នាជាមួយកំណកឧស្ម័នក្តៅ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T