សួនសត្វ “Lujan” ដែលស្ថិតនៅក្នុងប្រទេសអាស្សង់ទីន គឺជាសួនសត្វតែមួយគត់ ដែលអនុញ្ញាតឲ្យអ្នកទស្សនា ចូលប្រលែងលេង ជាមួយនឹងសត្វនៅក្នុងទ្រង់ យ៉ាងស្និតស្នាល ហាក់បីដូចជាមិត្តភក្តិអីចឹង។

សួនសត្វមួយនេះ បានធ្វើឲ្យអ្នកទេសចរណ៏ជាច្រើន មានការចាប់អារម្មណ៏ ហើយវាក៏ទទួលបាន ការចូលទស្សនា ពីសំណាក់ភ្ញៀវទេសចរណ៏ ជាច្រើនផងដែរ ដោយសារតែពួកគេ ចង់ប្រលែងលេង ជាមួយនឹងសត្វទាំងនោះ។

សូមបញ្ជាក់ផងដែរថា ភ្ញៀវដែលចូលមកទស្សនា និងប្រលែងលេង ជាមួយនឹងសត្វនៅក្នុងសួននេះ គឺមិនអាចទាយទុកមុន ថាតើនឹងមានរឿងអ្វីកើតឡើងនោះទេ នៅពេលដែលពួកគេ ទៅប្រលែងលេងជាមួយសត្វទាំងនោះ ប៉ុន្តែចាប់តាំងពីសួនសត្វ “Lujan” នេះបានបើក គឺនៅក្នុងឆ្នាំ១៩៩៤ ភ្ញៀវដែលបានចូលទស្សនា និងប្រលែងលេងជាមួយសត្វនៅក្នុងសួន មិនដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសត្វទាំងនោះឡើយ។

តើប្រិយមិត្តចង់មកទស្សនា និងប្រលែងលេងជាមួយសត្វនៅក្នុងសួនសត្វ “Lujan” នេះដែរឬទេ?

































ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]