នៅក្នុងទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក មានបាមួយកន្លែង ហៅថា Exchange Bar & Grill ដែលតម្លៃនៃភេសជ្ជៈ និង អាហារនៅទីនោះ មានការប្រែប្រួល ចុះឡើង ប្រៀបបីដូចជា ផ្សារភាគហ៊ុន យ៉ាងដូច្នោះដែរ។

នៅក្នុងបានេះ មានផ្ទាំងតម្លៃសំរាប់អោយភ្ញៀវឃើញផ្ទាល់ ដែលបង្ហាញពីការឡើងថ្លៃ និង ចុះថោក នៃមុខម្ហូប ក៏ដូចជា ភេសជ្ជៈនានា ដែលមានលក់នៅទីនោះ។ ម្ចាស់បា លោក Levent Caker និង Damon Bae បានយល់ស្របថា ការឡើងចុះតម្លៃ បែបនេះ ធ្វើអោយ មានលក្ខណៈមិនច្បាស់លាស់ក៏ពិតមែន តែក៏ជា វិធីសាស្រ្តមួយ ទាក់ទាញភ្ញៀវអោយចូល មកហាងរបស់គាត់ បានយ៉ាងច្រើនផងដែរ។ ក្នុងនោះដែរ តម្លៃនៃភេសជ្ជៈ និង អាហារ អាចឡើងថ្លៃ និង ចុះថោក ទៅតាមគោលការណ៍ តំរូវការ និង ការផ្គត់ផ្គង់ដែលមាន នៅលើទីផ្សារ។ ពេលខ្លះភ្ញៀវអាចទិញបាន ក្នុងតម្លៃថោកជាងតម្លៃទូទៅ ២៥% ឧទាហរណ៍ដូចជា ស្លាបមាន់ហឹរមួយចាន តម្លៃទូទៅ ៧ដុល្លារ តែពេលចុះថោក តម្លៃតែ ៥ដុល្លារប៉ុណ្ណោះ យ៉ាងណាមិញ នៅពេលដែលឡើងថ្លៃ អាចដល់ ៩ដុល្លារ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]