នាយក​រដ្ឋមន្ត្រី ស្នើឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​​ប្រ​យ័ត្ន​ចំពោះ​​ជំងឺ​កូវីដ​១៩ ក្រោយកម្ពុជាមានករណីឆ្លង​ថ្មី​ពីក្រៅ​​ប្រទេស

//s5.kh1.co/e9/e93aec0939539fe59ee5e3dbc1dd082ad8a6b70c.jpg
សង្គម

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ហ៊ុន សែន បានស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ​ជំងឺឆ្លងកូវីដ​១៩​ ខណៈកន្លងទៅ​កម្ពុជាមានករណីឆ្លងថ្មីចំនួន០២នាក់ពីក្រៅប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ហ៊ុន សែន បានស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ​ជំងឺឆ្លងកូវីដ​១៩​ ខណៈកន្លងទៅ​កម្ពុជាមានករណីឆ្លងថ្មីចំនួន០២នាក់ពីក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា៖

«សូមបងប្អូនជនរួមជាតិមាន​ការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ–១៩។ កាលពីសប្តាហ៍មុន​ប្រទេសយើង​បាន​ព្យាបាល​អ្នកឆ្លងជំងឺកូវីដ–១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ–១៩ ថ្មីចំនួន២នាក់មកវិញ»។

សម្ដេចបន្តថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ–១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភព​លោក​ (WHO) មកទល់ពេល​នេះ គឺបានកើនឡើងរហូតដល់ជិត​៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺន​នាក់​(៣២៧,៨២១)​។ ជាមួយគ្នានេះ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ​នេះគឺកាចសាហាវខ្លាំងណាស់​ដែលកំពុងវាយ​លុក​លើ​ ២១៦ប្រទេស។

សម្ដេចបានបញ្ជាក់បន្ថែមថា៖ «ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ​ក្នុងនោះត្រូវ​បង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យ​បានស្អាតជា​ប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅ​លើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លង​រោគពីគេមក​ក្រុមគ្រួសារយើងផងដែរ»។

សម្ដេចបានណែនាំថា កន្លែងណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្ស​ច្រើន៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T