មិនដែលដឹងថា លោក ហួ ឡាវី មានកូនស្រីម្នាក់ទៀត សម្លេងមិនណយទេ ពេលCoverបទលោក ស្តាប់បានដឹង (មានវីដេអូ)

//s5.kh1.co/6b/6b9c6d4b470d4b3e2242bd44499fed2169101c3b.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

តាមពិត តារាចម្រៀងប្រុស ហួរ ឡាវី មិនមែន មានតែ កញ្ញា វី ឌីណែត តែមួយនោះទេ គឺមានកូនស្រីម្នាក់ទៀត ដែលមានមុខមាត់ ស្រស់ស្អាត ហើយសម្លេងក៏ពីរោះដែរ។

ភ្នំពេញ៖ កញ្ញា វី ឌីណែត អាចនិយាយបានថា ជាតារាចម្រៀងស្រីម្នាក់ ដែលមានភាពលេចធ្លោខ្លាំង នៅក្នុងចង្កោមសិល្បៈ បើទោះបីជា រូបនាង ទើបប្រឡូកសិល្បៈយ៉ាងណាក្តី ដោយគិតមកទល់ពេលនេះ ប្រជាប្រិយភាពរបស់នាង បានលោតខ្លាំង រហូតបណ្តាកម្មវិធីនានា​ ឬបណ្តាខនសឺតធំៗ បានអញ្ជើញរូបនាង ឲ្យទៅច្រៀង ជាតារាកិត្តិយសមិនដែលខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ប្រិយមិត្តក៏បានជ្រាបផងដែរថា តារាស្រីរូបនេះ ក៏ជាកូនស្រីបង្កើតរបស់ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលជាជាប់ឈ្មោះជា តារាចម្រៀងសម្លេងស្អក តែសម្លេងបើអ្នកណាបានស្តាប់ហើត ពិតជា លង់នឹងសម្លេង និងស្តាប់មិនចេះជិនណាយផងដែរ។ ប៉ុន្តែអ្នកមិនដឹងនោះទេ ថាវី ឌីណែត មានបងស្រីម្នាក់ទៀត ដែលពេលខ្លះ ស្ទាយ៍លេងខ្លួន ពិតជាដូចគ្នាខ្លាំងណាស់ គ្រាន់តែខុសរូបរាងបន្តិចតែប៉ុណ្ណោះ ដែលរូបនាង មានឈ្មោះថា វី ឌីណា ដែលជា អ្នករកស៊ី របរខាងក្រៅ មិនមែនជាអ្នកសិល្បៈដូចជា រូបនាងនោះទេ។

ក្នុងនោះ វី ឌីណា ក៏បាននូវសម្លេងដ៏ក្រអួនក្រអៅ ជាមួយនឹងការCover បទចម្រៀងរបស់ ឪពុករបស់នាង ដែលពិតជាពីរោះខ្លាំង សឹងតែមិននឹកស្មានដល់ថា មានសម្លេងល្អយ៉ាងនេះសោះ ហើយបើនិយាយពីរូបសម្រស់ក៏មិនណយនោះដែរ៕

តោះទៅស្តាប់ទាំងអស់គ្នា៖

វី ឌីណា
វី ឌីណា
វី ឌីណា
វី ឌីណា
វី ឌីណា និងវី ឌីណែត
វី ឌីណា និងវី ឌីណែត
លោក ហួរ ឡាវី
លោក ហួរ ឡាវី
លោក ហួរ ឡាវី
លោក ហួរ ឡាវី
ហួ ឡាវី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T