ជា លាងឈែ បង្ហោះសារចាក់ដោតបែបនេះ ក្រោយមានប្រតិកម្មច្រើនទាក់ទងទៅនឹងរូបភាពស៊ិចស៊ីរបស់លោក

//s5.kh1.co/a2/a2ddc074036a361c35eaf98c7507dacb406a4432.jpg
នារី

 ២៤-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មានអ្នកប្រតិកម្មច្រើនពេក ជា លាងឈែ បង្ហោះសារចាក់ដោតមួយ ដោយមិនបង្អង់យូរ

ភ្នំពេញ៖ តារាសម្ដែងប្រុសរូបសង្ហាដ៏ល្បីឈ្មោះ នៅក្នុងវិស័យសិល្បៈខ្មែរ លោក ជា លាងឈែ ត្រូវបានទស្សនិកជនភាគច្រើនស្គាល់ច្បាស់ តាមរយៈការសម្ដែងនៅក្នុងខ្សែភាគយន្តភាគខ្មែរល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមួយរយៈចុងក្រោយនេះ លោក ជា លាងឈែ ហាក់បីដូចជាពេញនិយមក្នុងការថតរូប បង្ហោះរូបភាពបែបស៊ិចស៊ីច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Instagram ជាហេតុធ្វើឲ្យមានប្រតិកម្មខុសៗគ្នាពីសំណាក់មហាជន និងអ្នកគាំទ្ររបស់លោកផ្ទាល់។

ជាពិសេស ចំពោះរូបថតស៊ិចស៊ីរបស់លោកនៅរយៈពេលចុងក្រោយនេះ ដែលជារូបបែបអាក្រាតល្វែងក្រោយ ប៉ុន្តែមិនមែនអាក្រាតទាំងស្រុងនោះទេ បើយោងទៅតាមការបកស្រាយរបស់លោកផ្ទាល់ បានធ្វើឲ្យទទួលរងនូវមតិកោតសរសើរបែបវិជ្ជមានផង និងមតិរិះគន់បែបអវិជ្ជមានផង។

ជាការឆ្លើយតបទៅនឹងប្រតិកម្មទាំងនោះ លោក ជា លាងឈែ បានបង្ហោះរូបភាពដែលរងប្រតិកម្មខ្លាំងនោះ ជាថ្មីឡើងវិញនៅលើគណនី Instagram ព្រមជាមួយចំណងជើងដ៏ចាក់ដោតថា៖ Don't judge on my photo....Pls pay attention on my activities.. (កុំវាយតម្លៃលើរូបថតរបស់ខ្ញុំ សូមចាប់អារម្មណ៍លើសកម្មភាពរបស់ខ្ញុំវិញ)

សារមួយនេះ គឺប្រៀបដូចជាការដាស់តឿនទៅដល់មហាជនទូទៅឲ្យបញ្ឈប់ការបញ្ចេញមតិវាយប្រហារ ឬរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ទៅលើរូបលោកផ្ទាល់ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឆេ
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T