បរទេស៖ ជាការពិតណាស់ ការទិញទំនិញ តាមអ៊ិនធើណែតពិតជាមាន ភាពងាយស្រួលហើយ ក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងតែមាននៅប្រជាប្រិយភាព យ៉ាងខ្លាំងពី សំណាក់អតិថិជនទូទៅផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែដោយឡែក វាក៏អាចបង្កជាភាពងាយស្រួល ទៅដល់ជនឆ្លៀតឳកាស និយមមួយចំនួនតូច លួចក្លែងបន្លំនៅទំនិញ មានគុណភាពអន់ ឬខុសពីក្នុងរូបផ្សាយពាណិជ្ជកម្មដែលបាន ដាក់បង្ហោះលក់នៅលើ បណ្តាញសង្គមរបស់ពួកគេ ដោយសារតែយើងមិនបានឃើញ ទំនិញនោះផ្ទាល់នឹងភ្នែករបស់យើង ដូចទំនិញដែលដាក់លក់តាមហាង ដែលអាចឲ្យរើស និងផ្លាស់ប្តូរបាន តាមចិត្តនោះឡើយ។
ដូច្នេះសូមមាន ការប្រុងប្រយ័ត្ននៅមុនពេល ដែលសម្រេចចិត្តថាទិញ នៅទំនិញណាមួយ ពីតាមអ៊ិនធើណែត ជាពិសេសនោះគឺ សម្លៀកបំពាក់។ ព្រោះប្រសិនបើវាមិនសមល្មមនឹង អ្នកគឺពិបាកនឹងធ្វើការដូរ ឬពេលខ្លះមិនអាចដូរ បានផងក៏មាន។ ជាក់ស្តែងខាងក្រោមនេះ គឺជាសម្លៀកបំពាក់ដែលទិញ ខុសបច្ចេកទេស ខ្លះតូច ខ្លះធំជាងខ្លួន ខ្លះខុសដាច់ពីក្នុងរូប ដែលបានផ្សព្វផ្សាយតែម្តង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖











