នេះជាក្រមួន (Wax) សំរាប់យកមកខាត់រថយន្ត អោយភ្លឺរលោង របស់ក្រុមហ៊ុនផលិតផល គ្រឿងថែទាំរថយន្តមួយ ម៉ាក Mitchell & King ដោយមានតម្លៃខ្ពស់កប់ពពក ដែលមិននឹកស្មានដល់ គឺថ្លៃជាងរថយន្តមួយគ្រឿងទៅទៀត។

Mitchell & King ជាក្រុមហ៊ុនរបស់ប្រទេស ស្កុតឡេន បានផលិតនូវក្រមួន ឬ ហៅជាភាសាអង់គេ្លសថា Wax នេះឡើង ដោយបានដាក់ឈ្មោះ អោយផលិតផលនេះថា GRV goldRally Wax និងមានតម្លៃលក់រាយ ៩៧.០៦០ ដុល្លារអាមេរិក។ វាអាចធ្វើអោយ ឡានមានពន្លឺចាំង និងមានអនុភាពអាចការពារឡាន បានដល់ទៅ ៤ខែ។ ផលិតផលនេះ មានតម្លៃថ្លៃ ដោយសារតែប្រដាប់ផ្ទុករបស់វា រចនាឡើងដោយធ្វើពី ទីតាញ៉ូម ល្អបំផុត និង ស្រោបដោយមាស ២៤ការ៉ាត់ ព្រមទាំងដាំត្បូងគ្រីស្តាល់ Swaroski និង ត្បូងពេជ្រ ថែមទៀតផង ហើយក្នុងក្រមួននោះ មានលាយជាមួយនឹងសាប៊ូលាងឡាន តម្លៃថ្លៃ ផងដែរ។ ផលិតផលនេះ នឹងមានការដឹកជញ្ជូន ដោយផ្ទាល់ពីសំណាក់ នាយកក្រុមហ៊ុន តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]