បុរសជនជាតិម៉ាឡេស៊ី២នាក់ បានបង្ហាញសមត្ថភាពបង្ហោះម៉ូតូ ដ៏គ្រោះថ្នាក់បំផុត ខណៈពេលម៉ូតូកំពុងបើកក្នុងល្បឿងយ៉ាងលឿន និងគ្មានប្រព័ន្ធការពារអ្វីទាំងអស់។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ពួកគេទាំងពីរបានបង្ហាញសមត្ថភាព ក្នុងការបង្ហោះម៉ូតូដ៏ព្រឺព្រួច និងគ្រោះថ្នាក់បំផុត ហើយមិនអាច ឲ្យមានការថ្លោះថ្លោយបាននោះទេ។ ដូចគ្នានេះដែរ វិដេអូនៃការបង្ហោះម៉ូតូនេះ គឺត្រូវបានល្បីល្បាញក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងអ្នកនិយមប្រើប្រាស់អិនធើណេត ទូទាំងតំបន់អាស៊ី មានការភ្ញាក់ផ្អើល និងកោតសរសើរពួកគេ បន្ទាប់ពីបានឃើញហើយ។

យ៉ាងណាម៉ិញ មតិរិះគន់ក៏មានច្រើនដែរ សម្រាប់ការបង្ហោះម៉ូតូ ដោយគ្មានការការពារ ឬគ្មានប្រព័ន្ធសុវតិ្ថភាពនេះ និងមានអ្នកខ្លះបាននិយាយថា ពួកគេប្រហែលជា មិនបានគិតដល់ក្រុមគ្រួសារ របស់ពួកគេទេមើលទៅ។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះការបង្ហោះម៉ូតូនេះ?









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]