អាយុកាន់តែទៅមុខ តែមើលចុះ មុខខៀវ សានសាណា

//s5.kh1.co/1e/1ed71576612a00b0969bb393b1e045ad623d0e86.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ខៀវ សានសាណា បានធ្វើឲ្យគេឯង សរសើរពីសម្រស់របស់នាង ដែលស្រស់ស្អាត មិនចេះចាស់បែបនេះ ហើយជាពិសេស នៅពេលបានមើលរូបថតថ្មីៗរបស់នាងទៀត។

ភ្នំពេញ៖ ខណៈពិធីការិនី រីកដុះស្គុះស្គាយ ដូចផ្សិត នៅក្នុងពិភពសិល្បៈ តែប្រជាប្រិយភាពរបស់ អ្នកនាង​ ខៀវ សានសាណា​ ក៏មិនចុះអន់ថយទៅណានោះដែរ ដោយសារតែរូបនាង មានសមត្ថភាពមិនធម្មតា ជាមួយនឹងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ ដូច្នេះ កាន់តែធ្វើឲ្យ បណ្តាក្រុមហ៊ុន កម្មវិធីនានា តែងត្រូវការរូបនាង មិនចេះដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងទេពកោសល្យមានមួយកំផ្លេ ចំណែកខាងសម្រស់របស់នាង វិញ ក៏អាចនិយាយបានថា នាងនៅតែស្រស់ស្អាត ខ្ញង់ដដែល បើទោះបីជា អាយុរបស់សាណា កាន់តែទៅមុខក៏ដោយ។ ជាពិសេស​នៅពេល បានឃើញនូវរូបសម្រស់របស់តារាស្រីរូបនេះ ជាមួយនឹងរូបថតថ្មីៗរបស់នាង បានដឹងថា រូបនាង ហាក់ដូចជាមិនចាស់ទៅណាសោះ ដូចជាមនុស្សស្រីអាយុ២០ឆ្នាំក្រាស់តែប៉ុណ្ណោះ ទាំងដែលការពិតវ័យរបស់នាង ក៏ច្រើនមិនធម្មតានោះដែរ។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើន​ បានសាកសុំ នូវរូបមន្តថែរក្សាសម្ផស្សរបស់នាង ថាធ្វើបែបណាខ្លះ ទើបស្រស់ស្អាត​ វ័យក្មេង គ្មានប្រែយ៉ាងនេះ៕

ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
ខៀវ សានសាណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T