សូម្បីតែតារាល្បីដូច ហាន់ ជីអ៊ុន ធ្លាប់កាម៉ាប់ ចុះចំណែកយើង ទៅខ្វល់ច្រើនធ្វើអ្វី?

//s5.kh1.co/c2/c22645e03bbbb620c549f7385d7ec880b4b63bfe.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ១០ល្ងាច · ៥ ឆ្នាំមុន

ហាន់ ជីអ៊ុន កាន់តែស្រស់ស្អាត នាពេលបច្ចុប្បន្ន ជាមួយនឹងមុខមាត់ រូបរាងដ៏ស្រឡូនស្អាត តែអ្នកប្រាកដជាមិនដែលបានឃើញ នូវរូបថតទ្រលុកទ្រលន់របស់នាង កាលពីមុននោះទេ។

កូរ៉េខាងត្បូង៖  ជីវិតរបស់ តារាសម្តែងស្រី Song Hye Kyo គ្រប់គ្នាហៅ ហាន់ ជីអ៊ុននោះ កាន់តែល្បីជាងមុន ក្រោយរូបនាង បានលែងលះជាមួយនឹងស្វាមី ចប់សព្វគ្រប់ ដែលធ្វើឲ្យមនុស្សជាច្រើននាក់ មានការសោកស្តាយ ជាមួយនឹង គូស្វាមីភរិយាមួយគូខ្លាំងណាស់ មិនសមនឹងបែកបាក់គ្នាសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បកមករឿងផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះវិញម្តង ដោយសារតែភាគច្រើន គេមិនសូវបានឃើញនូវសម្រស់របស់នាង ពេលនាងមានសាច់ទ្រលុកទ្រលន់ ធាត់ខ្លាំងនោះទេ​ ព្រោះគេឃើញតែរូបថត ស្លីមស្រឡូនស្អាត គ្មានទាស់ របស់នាង នៅតាមទស្សនាវដ្តី និងតាមបណ្តាកម្មវិធីនានាដើមតែប៉ុណ្ណោះ។

នៅក្នុងវេបសាយបរទេសមួយ បានបង្ហាញនូវ រូបថតរបស់ Song Hye Kyo ដែលសឹងតែមិននឹកស្មានថា​រូបនាង ក៏ធ្លាប់មានប្រវត្តិ មានសាច់ទ្រលុកទ្រលន់ មិនណយនោះដែរ ជាមួយនឹងដើមដៃធំៗ និងមុខពេញៗ​ មិនដូចជាហាន់ ជីអ៊ុន បច្ចុប្បន្នសោះ។ ហើយនៅពេលដែលអ្នកបានឃើញនូវរូបថតអាយដល របស់អ្នក ធ្លាប់ឡើងសាច់បែបនេះ តើអ្នកនឹងពិបាកចិត្តជាមួយនឹងគីឡូអ្នកទៀតទេ ព្រោះថា គេដល់តារាហើយ នៅតែធាត់ ចុះចំណែកយើងវិញ? ចឹង កុំគិតច្រើនរឿងនេះអី សំខាន់មើលថែសុខភាពរបស់ខ្លួន ឲ្យបានរឹងមាំ ជៀសឆ្ងាយពីជំងឺនានាវិញប្រសើរជាង៕

 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
 Song Hye Kyo កាលនៅមានសាច់
 Song Hye Kyo កាលនៅមានសាច់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T