យោងតាមប្រភពព័ត៌មានរបស់សិង្ហបុរី Stomp បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងលើ មហាវិថី Seletar Expressway ប្រទេសសិង្ហបុរីកាលពីម្សិលមិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ដមួយគ្រឿងពាក់ស្លាកលេខ SFU 3963 U បានបំពានច្បាប់ចរាចរណ៍ ដោយបានជិះឡានឆ្លងគំនូសលឿង ហើយវាមិនមែនជាគំនូសលឿងមួយខ្សែរនោះទេ តែជាគំនូសលឿងជាប់គ្នាពីរ ដែលជាគំនូសដែរយានយន្ដទាំងអស់ មិនត្រូវបើកឆ្លងកាត់ ទោះជាពេលនោះរថយន្ដបើកបរ ក្នុងល្បឿងយឺតក៏ដោយ។ ខណៈពេលដែលរថយន្ដបំពានច្បាប់ ស្រាប់តែមានម៉ូតូមួយបានបើកមកពីក្រោយ ដែលធ្វើឲ្យរថយន្ដនោះកៀរម៉ូតូ មកជាប់នឹងចិញ្ចើមផ្លូវ។

យ៉ាងណាមិញ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គ្មាននរណាម្នាក់មានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ព័ត៌មាននេះគ្រាន់តែចង់បញ្ជាក់ ឲ្យបងប្អូនឃើញថា គួរតែគោរពច្បាប់ចរាចរណ៍។

តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹត្តិការណ៍នេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]