មិនធ្លាប់ដឹងសោះ! កន្លែងទេសចរណ៍ដ៏អស្ចារ្យទាំង៦ ប៉ុន្តែត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល

//s5.kh1.co/18/184ad44e776fc423208f17fbf51c0b84996d38c6.jpg
យល់ដឹង

 ២២-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តំបន់ទាំង១០ទាំងនេះត្រូវបានរដ្ឋាភិបាលសម្រេចចិត្តបិទ និងកាត់ផ្តាច់តែម្តង​ ដោយនរណាក៏មិនអាចចូលទៅតំបន់ទាំងនោះជាដាច់ខាត ដោយសម្អាងលើហេតុផលគ្រោះថា្នក់និង តំបន់ត្រូវអភិរក្សផងដែរ។

ដំណើរកម្សាន្តគឺមានសារៈសំខាន់់ណាស់ចំពោះមនុស្សដែលចង់រំសាយទុក្ខកង្វល់ដែលដក់នៅក្នុងចិត្ត នៅពេលដែលមានសម្ពាធពីការងារឬ បរិយាកាសដែលនៅជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តំបន់ជាច្រើនសម្រាប់ធ្វើដំណើរកម្សាន្តមួយចំនួនធំ គឺយើងអាចធ្វើដំណើរកម្សាន្តដោយសេរ៊ី ដោយមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែតំបន់ខ្លះវិញត្រូវបានហាមឃាត់ដោយសារកត្តាគ្រោះថ្នាក់ឬ តំបន់ដែលត្រូវអភិរក្សការពារផងដែរ។

ដោយឡែក តំបន់ទាំង១០ទាំងនេះត្រូវបានរដ្ឋាភិបាលសម្រេចចិត្តបិទនិងកាត់ផ្តាច់តែម្តង​ ដោយនរណាក៏មិនអាចចូលទៅតំបន់ទាំងនោះជាដាច់ខាត ដោយសម្អាងលើហេុផលផ្សេងៗគ្នាផងដែរ។
តោះចង់ដឹងទេថា ហេតុអ្វីបានជាតំបន់ណាខ្លះត្រូវបានហាមឃាត់ តើមូលហេតុអ្វីទៅ?

១.កោះពស់ប្រទេសប្រេសុីល

Ilha Da Queimada Grande ដែលគេគ្រប់គ្នាដាក់ឈ្មោះថាជាកោះពស់ ដោយសារតែកោះមួយនេះសម្បូរដោយពស់ជាច្រើនប្រភេទបំផុតនៅក្នុងពិភពលោក ប្រសិនជាអ្នកនៅតែរឹងទទឹង ចង់ទៅកោះមួយនោះ ជម្រើសមានពីរគឺ ត្រូវពស់ចឹកស្លាប់ឬ ត្រូវជាប់ពន្ធធនាគារដោយសារបំពានច្បាប់។

កោះពស់
កោះពស់

២.រូងភ្នំ Lascaux ប្រទេសបារាំង

រូងភ្នំមួយនេះត្រូវបានបិទជាស្ថាពរក្នុងឆ្នាំ ២០០៨ ដោយសារតែនៅក្នុងរូងភ្នំនោះមាន រូបគំនូរអំពីផូសីលសត្វដ៏ធំនៅសម័យដើម ដែលត្រូវគេជឿថាវាមានអាយុកាល១៧០០០ឆ្នាំមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកសិក្សាស្រាវជ្រាវមួយចំនួនត្រូវបានអនុញ្ញាត្តិឲ្យសិក្សាស្រាវជ្រាវផងដែរ។

រូងភ្នំ Lascaux 
រូងភ្នំ Lascaux 

៣.កោះ Poveglia ប្រទេសអុីតាលី
កោះដ៏តូចនៅក្នុងប្រទេស អុីតាលីមួយនេះត្រូវបានហាមឃាត់ ដោយសារនៅទីនេះមានខ្មោចលងសាហាវខ្លាំងពេក​ និយាយរួមទៅគឺនៅពេលដែលមន្ទីរពេទ្យមួយនៅក្នុងតំបន់ចាប់ផ្តើមបិទទ្វារ កោះមួយនេះក៏ក្លាយជាតំបន់មួយដែលគ្មាននរណាចង់រស់នៅនោះដែរ។

.កោះ Poveglia
.កោះ Poveglia

៤.ទីសក្ការៈបូជា Ise Grand ប្រទេសជប៉ុន

 Ise Grand គឺជាទីកន្លែងមួយដែលត្រូវបានហាមឃាត់មិនអាចចូលក្នុងបាននិង ហាមថតរូបផងដែរ ដោយសារកន្លែងគឺជាកន្លែងសក័្ខសិទ្ធដែលតំណាងឲ្យ សុរិយ្យទេពដែលមានព្រះនាមថា Amaterasu-omikami។

.ទីសក្ការៈបូជា Ise Grand
.ទីសក្ការៈបូជា Ise Grand

៥.ផ្នូរអធិរាជQin Shi Huang ប្រទេសចិន

Qin Shi Huang គឺជាអធិរាជដំបូងបង្អស់របស់ប្រទេសចិន ដែលបានស្លាប់ក្នុងសតវត្សទី២១០ ទីកន្លែងមួយនេះត្រូវបានគេរកឃើញក្នុងឆ្នាំ១៩៧៤ ក្រោយមករាជរដ្ឋាភិបាលប្រទេសចិនសម្រេចបិទទីកន្លែងនេះចោលដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់វិរៈបុរសនិង ទាហានដែលមានប្រមាណជា៨០០០នាក់ផងដែរ។

ផ្នូរអធិរាជQin Shi Huang
ផ្នូរអធិរាជQin Shi Huang

៦.កោះAndaman ប្រទេសឥណ្ឌា

កោះមួយនេះគឺជាទីលំនៅរបស់កុលសម្ព័ន្តជនជាតិដើមរស់នៅ ពួកគេនឹងប្រើអាវុធ ដើម្បីសម្លាប់នរណាម្នាក់ដែលព្យាយាមចូលទៅក្នុងកោះមួយនោះផងដែរ ដូច្នេះទើបរាជរដ្ឋាភិបាលឥណ្ឌា សម្រេចចិត្តបិទកោះមួយនេះតែម្តង។

កោះAndaman
កោះAndaman
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T