ថ្ងៃនេះឥណ្ឌា​​រកឃើញមនុស្ស​ ៦ពាន់នាក់ ឆ្លងជំងឺកូវីដ១៩

//s5.kh1.co/ed/ed95f4aa814d9ee152537b73a2b9f4da3773a9b8.jpg
សង្គម

 ២២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌាបានបន្តរកឃើញមនុស្ស ៦ពាន់នាក់ ឆ្លងជំងឺកូវីដ១៩ ស្របពេលដែលរដ្ឋធានីញូដេលីរបស់ប្រទេសនេះ បានប្រកាសបន្ធូរបន្ថយបម្រាមបិទទ្វារប្រទេស

មុំបៃ៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានបន្តរកឃើញមនុស្សចំនួន ៦ពាន់នាក់ ឆ្លងជំងឺកូវីដ១៩ ស្របពេលដែលរដ្ឋធានីញូដេលីរបស់ប្រទេសនេះ បានប្រកាសបន្ធូរបន្ថយបម្រាមបិទទ្វារប្រទេស ហើយក៏ត្រៀមបើកដំណើរការជើងហោះហើរក្នុងស្រុកវិញផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមវិធានការការពារតឹងរ៉ឹងបំផុត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​គួរឱ្យដឹងផងដែរថា បើគិតមកដល់ថ្ងៃនេះ ​ចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសឥណ្ឌា​​បានកើនឡើងដល់ ១១៨,០០០នាក់​ ខណៈ​​អ្នកស្លាប់កើនដល់ ៣,៥៨៣នាក់។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី បានបន្តបម្រាមបិទទ្វារប្រទេសរហូតដល់ថ្ងៃទី ៣១ ខែឧសភា ប៉ុន្តែទោះបីជាយ៉ាង​ក្តី បម្រាមនេះត្រូវបានបន្ធូរបន្ថយ ​ចំពោះ​រដ្ឋមួយចំនួនដែល​មានករណីឆ្លងតិច៕

ជនជាតិឥណ្ឌាមួយក្រុម ចែកអាហារនិងទឹក ដោយឥតគិតថ្លៃដល់ប្រជាជនដែលគ្មានផ្ទះសម្បែង​
ជនជាតិឥណ្ឌាមួយក្រុម ចែកអាហារនិងទឹក ដោយឥតគិតថ្លៃដល់ប្រជាជនដែលគ្មានផ្ទះសម្បែង​
អ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរដ្ឋមេហ្គាឡាយ៉ា ប្រទេសឥណ្ឌា
អ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរដ្ឋមេហ្គាឡាយ៉ា ប្រទេសឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T