ពេលនេះអ្នកវិទ្យាសាស្ត្រមួយក្រុមអះអាងថា បានរកឃើញហ្សែនរបស់មនុស្ស ដែលញ៉ាំអីក៏មិនធាត់ ហើយវានឹងបើកផ្លូវ ដើម្បីព្យាបាលមនុស្សលើសទម្ងន់

//s5.kh1.co/8e/8edde2cdcc1f13be4aa49035ea61f7c114562bff.jpg
បច្ចេកវិទ្យា

 ២២-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបាននិយាយថា ពួកគេបានរកឃើញហ្សែន ដែលខុសប្លែកពីគេចំពោះមនុស្សស្គម ដែលត្រូវបានគេស្គាល់ថា ជាហ្សែន ALK។

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ពួកយើងច្បាស់ជាបានស្គាល់មនុស្សមួយប្រភេទ ដែលអាចបរិភោគរាល់អាហារទាំងឡាយ ដែលពួកគេចង់ ហើយថែមទាំងមិនដែលចំណាយពេល ទៅក្លឹបហាត់ប្រាណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការស្រាវជ្រាវជាបឋមបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រប្រហែលជាបានរកឃើញហ្សែន ដែលជួយមនុស្សស្គម នៅតែអាចរក្សារាងរបស់ពួកគេដដែល ហើយវានឹងបើកទ្វារថ្មី ក្នុងការព្យាបាល ដើម្បីប្រឆាំងនឹងភាពធាត់។

មនុស្សមួយចំនួនញ៉ាំអីក៏មិនឡើងទម្ងន់ដែរ
មនុស្សមួយចំនួនញ៉ាំអីក៏មិនឡើងទម្ងន់ដែរ

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបាននិយាយថា ពួកគេបានរកឃើញហ្សែន ដែលខុសប្លែកពីគេចំពោះមនុស្សស្គម ដែលត្រូវបានគេស្គាល់ថា ជាហ្សែន ALK។ ហ្សែន ALK បង្កើតប្រូតេអ៊ីនមួយប្រភេទហៅថា Anaplastic Lymphoma Kinase (ALK) ដែលពាក់ព័ន្ធនឹងការលូតលាស់កោសិកា។

ក្រុមអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញពីភាពខុសប្លែកគ្នា បន្ទាប់ពីពិនិត្យមើលគំរូ DNA និងទិន្នន័យព្យាបាលរបស់មនុស្ស ដែលមានសុខភាពល្អជាង៤៧,០០០នាក់ នៅប្រទេស Estonia ចន្លោះអាយុពី២០ទៅ៤៤ឆ្នាំ។

លោក Josef Penninger
លោក Josef Penninger

លោក Josef Penninger ដែលជាប្រធាន Life Sciences Institute នៃសាកលវិទ្យាល័យ University of British Columbia បានឲ្យដឹងថា៖ «យើងបានពិនិត្យទីតាំងហ្សែនរបស់មនុស្ស ដែលមានសន្ទស្សន៍ម៉ាស់រាងកាយទាបជាង១៨ ហើយប្រៀបធៀបពួកវាជាមួយមនុស្ស ដែលមានទម្ងន់ធម្មតា ហើយបានរកឃើញហ្សែនផ្សេងពីគេ ដែលទាក់ទងនឹងភាពស្គម។»

បន្ទាប់មក ក្រុមការងារបានពិនិត្យមើលថា តើហ្សែន ALK មានមុខងារអ្វីខ្លះ នៅក្នុងពពួកសត្វកណ្ដុរនិងរុយ។ លោក Stephen O'Rahilly សាស្ត្រាចារ្យនិងជាប្រធានដេប៉ាតឺម៉ង់គ្លីនិកជីវគីមីសាស្ត្រ ហើយក៏ជាប្រធានខាងផ្នែកជំងឺមេតាប៉ូលីស នៅសាកលវិទ្យាល័យ Cambridge បានឲ្យដឹងថា ការស្រាវជ្រាវមិនមានលក្ខណៈច្បាស់លាស់ ប៉ុន្ដែវាគួរឲ្យចាប់អារម្មណ៍ខ្លាំង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T