ស្ងាត់បាន ៣៨ ថ្ងៃ! ស្រាប់តែ​ក្រសួង​សុខា​ភិបាលកម្ពុជា​រក​ឃើញ​​ករណី​ទី​ ១២៣​

//s5.kh1.co/72/72d454387da69554ae768074e9ce7ad3c1fb5f05.jpg
សង្គម

 ២២-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅកម្ពុជា ក្នុងរយៈពេល ៣៨ ថ្ងៃជាប់ៗគ្នាពុំឃើញមានករណីវិជ្ជមានថ្មីណាមួយត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែកាល ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ ស្រាប់តែមានករណីទី ១២៣

នៅកម្ពុជា ក្នុងរយៈពេល ៣៨ ថ្ងៃជាប់ៗគ្នាពុំឃើញមានករណីវិជ្ជមានថ្មីណាមួយត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ស្រាប់តែមានករណីទី ១២៣ ត្រូវបានរកឃើញដោយក្រសួងសុខាភិបាល។ នេះជាករណីថ្មីដែលត្រូវ​បានបញ្ជាក់បន្ទាប់​ពីពុំមានករណីថ្មីទាល់តែសោះជាងប្រាំសប្តាហ៍កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីឆ្លងថ្មីត្រូវបានរកឃើញលើបុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំរស់នៅស្រុកកំពង់ត្រឡាចខេត្តកំពត។ លោកបាន​មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែឧសភាពីប្រទេសហ្វីលីពីនតាមរយៈសាធារណរដ្ឋកូរ៉េ។ ឥឡូវគាត់ត្រូវបាន​គេបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀតដើម្បីព្យាបាល។

អ្នកដំណើរ ៦២ នាក់ផ្សេងទៀតដែលមានជើងហោះហើរតែមួយរួមមានជនជាតិកូរ៉េ ២៣ នាក់ជនជាតិ បែលហ្ស៊ិក  តៃវ៉ាន់ ជនជាតិហូឡង់ ជនជាតិជប៉ុន ៣ នាក់ និងជនជាតិខ្មែរ ៣៣ នាក់ត្រូវបានដាក់ ឱ្យស្ថិត ក្រោមការ ឃុំឃាំង រយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងករណីថ្មីចំនួនករណីសរុបដែលបានបញ្ជាក់នៅកម្ពុជា បានកើនឡើងដល់ ១២៣ នាក់ ក្នុងនោះមាន​ជនជាតិខ្មែរ ៥២ នាក់បារាំង ៤០ នាក់ម៉ាឡេស៊ី ១៣ នាក់អង់គ្លេស ៥ នាក់ចិន ៣ នាក់វៀតណាម ៣ នាក់អាមេរិក ២ នាក់ឥណ្ឌូណេស៊ី ២ នាក់កាណាដា ២ នាក់និងម្នាក់ទៀតជាជនជាតិបែលហ្ស៊ិក។ ក្នុងនោះ ១២២ នាក់ត្រូវបាន​ព្យាបាលជាសះស្បើយ។

ចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញនៅខេត្តព្រះសីហនុកាលពីចុងខែមករាជំងឺCOVID-19 បានរាលដាល​ដល់​ខេត្តចំនួន ១៣ និងរាជធានីនៃប្រទេសកម្ពុជា។

យ៉ាងណា ក្រសួងមិនបានបង្ហាញពីកន្លែងដែលអ្នកដំណើរដែលនៅសេសសល់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា និងស្ថានភាពដែលគាត់អាចឆ្លងវីរុសដ៏សាហាវនៅឡើយទេ៕

https://s5.kh1.co/__image/w=650,h=366,q=100/6b/6b5bffd4678224c1f114dc64034a6094f14e117e.jpg
https://s5.kh1.co/__image/w=650,h=366,q=100/89/89cc17a764b44709673c8b96a1fe3065063275cc.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T