កាលពីពេលថ្មីៗនេះ ពិធីករ Du Haitao ក្នុងកម្មវិធី Happy Camp របស់ប្រទេសចិន បានក្លាយជាប្រធានបទ យ៉ាងក្តៅគគុក ជាទីបំផុត សំរាប់អ្នកប្រើប្រាស់ អ៊ិនធើណេត រាប់សិបលាននាក់ បានលើកយកមក ជជែកវែកញែក ក្រោយពីវីឌីអូឃ្លីប របស់គាត់ ត្រូវបានបង្ហោះ ចូលទៅក្នុង Sina Weibo របស់ចិន រួចមក។

លោក Du Haitao ធ្លាប់បានបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ និង ដើរតួនៅក្នុងខ្សែភាពយន្ត ច្រើនមកហើយផងដែរ ដូចនេះ ប្រិយមិត្តអ្នកគាំទ្រ របស់គាត់ ក៏មិនតិចដែរ។ តាមបកស្រាយបំភ្លឺការពិត របស់អ្នកគ្រប់គ្រងម្នាក់ របស់លោក Du Haitao បានឲ្យដឹងថា មានមនុស្សជាច្រើន បានរត់សំដៅមកស្វាគមន៍ ក្រោយពីបានឃើញគាត់ នៅទីសាធារណៈបែបនេះ។ ប៉ុន្តែស្រាប់តែមានអ្នកគាំទ្រម្នាក់ បានព្យាយាម កញ្ឆក់យក វែនតា និងខ្សែក របស់គាត់ ដែលជាហេតុនាំអោយ តារារូបនេះមានការ មិនពេញចិត្តជាខ្លាំង ដែលធ្វើអោយគាត់ ចង់ហក់ទៅរកតទល់ នឹងអ្នកគាំទ្រនោះតែម្តង។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]