បុគ្គលិកម្នាក់ បាញ់ទឹកលាងដៃចូលភ្នែកអតិថិជន ព្រោះច្រឡំថាជាប្រដាប់វាស់កម្ដៅ (មានវីដេអូ)

//s5.kh1.co/94/94ed9ca5b00490f5e10479a5b4dfe7a762898614.jpg
សង្គម

 ២២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុគ្គលិកនៅហាងទំនិញ 7-Eleven ម្នាក់ បានបង្កឲ្យមានកំហុសដោយអចេតនាមួយ ដែលរូបនាងផ្ទាល់ បានបាញ់ទឹកលាងដៃចូលភ្នែកអតិថិជន។

ថៃ៖ ជាការពិត សព្វថ្ងៃនេះ រាល់មុនពេលប្រជាពលរដ្ឋ ចូលហាងទំនិញ ភោជនីយដ្ឋាន ឬកន្លែងផ្សេងៗទៀត បុគ្គលិកដែលប្រចាំការនៅទីនោះ តែងតែឈរ.រង់ចាំវាស់កម្ដៅ និងផ្ដល់ទឹកលាងសម្អាតដៃឲ្យជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីពេលថ្មីៗនេះ បុគ្គលិកនៅហាងទំនិញ 7-Eleven ម្នាក់ បានបង្កឲ្យមានកំហុសដោយអចេតនាមួយ ដែលរូបនាងផ្ទាល់ បានបាញ់ទឹកលាងដៃចូលភ្នែកអតិថិជន។

យោងតាមវីដេអូឃ្លីប ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា អតិថិជនម្នាក់ បានដើរចូលទៅក្នុងហាងទំនិញ ហើយបុគ្គលិកក៏យកប្រដាប់វាស់កម្ដៅ ដាក់ក្បែរថ្ងាស ដើម្បីវាស់។ បន្ទាប់មក បុគ្គលិកនោះ ក៏ច្រឡំយកទឹកលាងដៃ ទៅបាញ់ចំភ្នែករបស់អតិថិជន។ ហើយភ្លាមៗនោះ ស្រាប់តែអតិថិជនក្រហាយភ្នែក និងយកដៃបិទភ្នែកតែម្ដង។ ឃើញដូច្នេះ បុគ្គលិកនោះក៏បាននាំអតិថិជនដើរទៅខាងក្រោយហាង ដើម្បីទទួលការសង្គ្រោះបឋម។

ជុំវិញឃ្លីបវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកចុចចូលទស្សនាចំនួន២.៤លានដង។ ទន្ទឹមនឹងនេះដែរ ក៏មានមតិលេងសើចមួយចំនួនបានលើកឡើងថា ភ្នែករបស់អតិថិជនរូបនោះប្រាកដជាស្អាត​ គ្មានមេរោគតោងជាប់ទៀតឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T