បុគ្គលិកនៃព្រលានយន្តហោះ “Kunming Changshui International Airport” របស់ប្រទេសចិន បានឈ្លោះប្រកែក និងបានយកទូរស័ព្ទគប់អ្នកដំណើរ ហើយហេតុការណ៏នេះ ត្រូវបានអ្នកដំណើរផ្សេងទៀត ធ្វើការថតទុកជាខ្សែវិដេអូផងដែរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ការឈ្លោះប្រកែកគ្នានេះ គឺរវាងបុគ្គលិកព្រលានយន្តហោះ នៃប្រទេសចិន ជាមួយនឹងអ្នកដំណើរ ជនជាតិចិនជាច្រើននាក់ ដោយសារមកពីពួកគេ ខកខានការធ្វើដំណើរ។ យ៉ាងណាម៉ិញ មានសារព័ត៌មានរបស់ប្រទេសចិនផ្សេងទៀត បានចុះផ្សាយថាជម្លោះមួយនេះ គឺបង្កឡើងដោយសារតែ ខាងព្រលានយន្តហោះ បានពន្យាពេលហោះហើរ រយៈពេល ៣ថ្ងៃ ទើបធ្វើឲ្យអ្នកដំណើរមានការខឹងដូច្នេះ។

ទោះបីជាយ៉ាងនេះក៏ដោយ គេនៅតែមិនបានដឹងប្រាកដថា ជម្លោះមួយនេះ គឺបង្កឡើយដោយអ្វីឲ្យពិតប្រាកដនោះទេ។

សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]