ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងស្លាប់ ឬរស់ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យឯកជនមួយ បន្ទាប់ពីរងរបួសធ្ងន់ ក្រោយពេលដួលម៉ូតូខ្លួនឯង នៅពេលវារថយន្តមិនផុត កាលពីវេលាម៉ោង ២និង២៥នាទី រសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា មានឈ្មោះ លឹម លំអង អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិក នៅក្រុមហ៊ុនលក់កុំព្យូទ័រឯកជនមួយ ឈ្មោះ KTC និងរស់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង ខណៈដែលជនរងគ្រោះ បើកម៉ូតូម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AR-2229 ប្រុងវ៉ារថយន្តមួយគ្រឿង ប៉ុន្តែវ៉ាមិនផុតស្រាប់តែដួលខ្លួនឯង រងរបួសធ្ងន់ត្រូវបាន ដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ មិនដឹងថាស្លាប់ ឬរស់ឡើយ ៕

ដកស្រង់ចេញពី គេហរទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]