រដូវកាលកូរ៉ូណា ម៉ាក់ៗនៅផ្ទះទំនេរពេក គូរចិញ្ចើមឲ្យកូនលេង ដើម្បីកែអផ្សុក (មានវីដេអូ)

//s5.kh1.co/d3/d3b0a2cec633ef56afa39b98a978f616f9bd3714.jpg
សង្គម

 ២២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍តាមរយៈឃ្លីបវីដេអូ ដែលបង្ហាញពីទារិកាម្នាក់ ត្រូវម្ដាយរបស់គេប្រើខ្មៅដៃគូរលើចិញ្ចើម ដើម្បីកែអផ្សុកកំឡុងពេលវិបត្ដិកូវីដ-១៩

អាមេរិក៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍តាមរយៈឃ្លីបវីដេអូ ដែលបង្ហាញពីទារិកាម្នាក់ ត្រូវម្ដាយរបស់គេប្រើខ្មៅដៃគូរលើចិញ្ចើម ដើម្បីកែអផ្សុកកំឡុងពេលវិបត្ដិកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីជាម្ដាយម្នាក់ ឈ្មោះ Morgan Rose អាយុ២៨ឆ្នាំ មកពីរដ្ឋ Oregon បានចែករំលែកឃ្លីបវីដេអូជាបន្ដបន្ទាប់ទៅលើកម្មវិធីទូរសព្ទដៃ Tik Tok ដែលបង្ហាញឲ្យឃើញពីកូនស្រីរបស់អ្នកនាងឈ្មោះ Leighton Mae Rose ដោយត្រូវបានអ្នកនាងយកខ្មៅដៃគូរលើចិញ្ចើមឲ្យបែបក្រាស់ៗ និងទម្រង់ប្លែកៗ។

ពាក់ព័ន្ធនឹងគំនិតមួយនេះ ស្ត្រីជាម្ដាយបាននិយាយថា៖

ខ្ញុំបានឃើញអ្វីមួយស្រដៀងគ្នានឹងនេះកាលពីឆ្នាំមុន ហើយមូលហេតុដែលខ្ញុំធ្វើបែបនេះ គឺដើម្បីបង្កើតភាពរីករាយក្នុងគ្រួសារប៉ុណ្ណោះ។ ខ្ញុំគិតថា វាមើលទៅគួរឲ្យអស់សំណើចណាស់។

អ្នកនាង Morgan Rose 

យ៉ាងណាមិញ ឃ្លីបវីដេអូដែលបានបង្ហោះ ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន និងមានអ្នកចូលទស្សនារហូតជាងម៉ឺនដងឯណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទារិកា  Leighton Mae Rose
ទារិកា  Leighton Mae Rose
ទារិកា  Leighton Mae Rose
ទារិកា Leighton Mae Rose
ទារិកា  Leighton Mae Rose
ទារិកា Leighton Mae Rose
អ្នកនាង Morgan  Rose 
អ្នកនាង Morgan Rose 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T