ក្រោយគេរិះគន់ រឿងយក សុខា មកថតកុន ស្រាប់តែអ៊ឹម ជីវ៉ា តបថា....

//s5.kh1.co/a2/a24b5eec73911510a500b8b1380f382124649978.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើមិនពេញចិត្ត សុខា ត្រង់ណា ក៏អាចអូសរំលងទៅ ដូចពាក្យលោក អ៊ឹម ជីវ៉ា និយាយទាំងនេះ ក៏ល្អដែរ ជាមនុស្សដូចគ្នាសោះ ហេតុអីក៏ចាំបាច់ មានការមើលងាយគ្នាទៅវិញទៅមកបែបនេះ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចែករំលែករូបភាពរបស់ បុគ្គលឈ្មោះ សុខា ជាច្រើន ដោយការចែកចាយទាំងនោះ ពួកគេបានប្រើពាក្យមួយចំនួន រិះគន់ហាក់បីដូចជាមើលងាយ និងរើសអើង ចំពោះបុគ្គលរូបនេះជាខ្លាំង នៅពេលដែលឃើញបុគ្គល សុខា បានថតផ្សព្វផ្សាយឲ្យផលិតផលមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បន្ទាប់ពីត្រូវបាន មានរឿងកើតឡើងយ៉ាងដូច្នេះ ស្រាប់តែលោក អ៊ឹម ជីវ៉ា ប្រធាន សមាគមសិល្បៈករកម្ពុជា បានឆេះដុំ និងបានតបតទៅកាន់អ្នករិះគន់អស់ទាំងនោះវិញ ជាមួយនឹងសារយ៉ាងវែងអន្លាយ និងមានអត្ថន័យថា៖

 សូមគោរពផ្ញើជូនបងប្អូនអ្នកចេះដឹង និងមានស្មាតីគ្រប់គ្រាន់មួយចំនួនមេត្តាអានផង ខ្ញុំមិនមែនជាអ្នកចេះដឹងទេខ្លាចសរសេទៅវាខុស សូមអធ្យាស្រ័យផងទាន។  ខ្ញុំចង់ជំរាបថា យើងមិនអាចប្រៀបធៀបអ្នកណាថាល្អឬអាក្រក់បានទេ អ្វីក៏ដោយវាមានគុណប្រយោជន៍ខុសៗ ឈើវៀចគេយកធ្វើកង់ ឈើត្រង់គេយកធ្វើកាំ ឧទាហរណ៍ សត្វឆ្កែវាមានគុណប្រយោជន៍របស់សត្វឆ្កែគឺវាចេះចាំផ្ទះ ឯសត្វគោវាមានគុណប្រយោជន៍ចេះភ្ជួស្រែ ម្តេចក៏អស់លោកអ្នកចេះដឹងមួយចំនួនដែលមានសតិគ្រប់គ្រាន់មិនព្រមឆ្ងល់ថាហេតុអីមិនព្រមឲ្យសត្វឆ្កែទៅភ្ជួស្រែឬឲ្យសត្វគោមកចាំផ្ទះវិញ ???  តួយ៉ាងមនុស្សក៏ដូចគ្នាដែរមិនអាចយកគេមកប្រៀបធៀបបានឡើយ អ្នកណាធ្វើអីបានគេកែឆ្នៃយ៉ាងម៉េចបានវាជាសមត្ថភាពរបស់គេ ពេលខ្លះការយល់ដឹងរបស់អ្នកដែលរិះគន់គេ មកជេគេ វាមិនខុសទេហើយក៏មិនត្រូវទាំងអស់ដែរ បើត្រូវគឺត្រូវតែមួយជ្រុងដែលអស់លោកអ្នកគិតឃើញ ហើយក៏មិនមែនបានន័យថាទាល់តែគេមកគិតដូចយើងបានថាត្រូវនោះទេ ដូចនេះធ្វើជាមនុស្សកុំមើលងាយមនុស្ស អ្នកមានកុំមើលងាយអ្នកក្រ គ្មានអ្នកណាកើតមកល្អគ្រប់១០នោះទេ ។ អ្នកខ្លះថាស្រលាញ់សិល្បៈណាស់ ការពារវប្បធម៌ណាស់តែមិនយល់ពីនិយមន័យសិល្បៈផងនិង ដូចម្តេចដែលហៅថាសិល្បៈ??? តើពាក្យថាសិល្បៈមានអីគេខ្លះក្នុងនឹង ??? សិល្បៈមិនមែនទាល់តែរាំច្រៀងសម្តែងគេហៅថាសិល្បៈនោះទេ ។ បងប្អូនអើយខ្ញុំសូមអង្វរ បើមិនជួយសុខា សូមមេត្តាកុំបំផ្លាញសុខាអី នាងជាក្មេងកំព្រាខ្វះភាពកក់ក្តៅខ្វះការអប់រំ បងប្អូនអាណិតគ្នាផង ឧទាហរណ៍បើសុខាជាសាច់ញាតិយើងមាន សតិមិនគ្រប់ពេលគេតិះដៀលសាច់ញាត់ឬបងប្អូនយើងតើពួកយើងឈឺទេ ?? បើមិនបានជួយគ្នាសូមអូសរំលងឬប្លុកគាត់ចោលទៅ បើស្អប់ខ្ញុំបាទ អុឹម ជីវ៉ាប្លុកខ្ញុំចោលទៅ បើគាត់មិនគ្រប់ទៅហើយចុះបងប្អូនអ្នកមានបញ្ញាស្មាតីគ្រប់ទៅប្រកាន់គាត់ធ្វើអី?? ខ្ញុំសូមលើកម្រាមដៃដប់សំពះអង្វរបងប្អូនទាំងអស់ សូមមេត្តាអាណិតនិងយោគយល់គាត់ផង គិតថាអហោសិកម្មអោយមនុស្សដែលមានកម្មដូចសុខាផង សូមមេត្តាកុំចងកម្មពារគាត់អី ប្រយ័ត្នបាបកម្មធ្លាក់មកលើកូនឬគ្រួសារអស់លោកវិញ សូមមេត្តារៀនបើកចិត្តអោយទូលាយផង ទាន។

អ៊ឹម ជីវ៉ា

ជាមួយគ្នានេះដែរ តាមរយៈឃើញ ការបង្ហោះសារយ៉ាងដូចនេះហើយ ធ្វើឲ្យមានអ្នកគាំទ្រ ចំពោះពាក្យពេចន៍របស់លោកជាច្រើន និងមានចូលរួមលើកទឹកចិត្តដល់បុគ្គល សុខា ជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
https://s5.kh1.co/__image/w=650,h=950,q=100/27/27512181660fad794fd7ec419af97764e9837b5c.jpg
ពាក្យពេចន៍ អ៊ឹម ជីវ៉ា 
ពាក្យពេចន៍ អ៊ឹម ជីវ៉ា 
អ៊ឹម ជីវ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T