យោងតាមគេហទំព័រ សារព័ត៌មានមួយ របស់ចិន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់មួយ បានកើតឡើង នៅក្នុងក្រុង វិនសួយ ខេត្ត សានស៊ី ប្រទេសចិន កាលពីវេលា ព្រឹកម្សិលមិញនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿង បានបុកគ្នា ជាមួយនឹង រថយន្តដឹកទំនិញ មួយគ្រឿងទៀត បណ្តាលអោយរថយន្តទាំងពីរគ្រឿង ធ្លាក់ពីលើ ស្ពានតែម្តង។ ក្នុងហេតុការណ៍ដ៏អាក្រក់នេះដែរ យ៉ាងហោចណាស់ មានមនុស្ស ៩នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះ មានម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ឯ ៨នាក់ផ្សេងទៀត ស្លាប់នៅឯមន្ទីរពេទ្យ និង មានមនុស្ស ២៩នាក់ ទៀត បានរងរបួស។ ទោះជាយ៉ាងណា ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត នៅក្នុងករណីគ្រោះថ្នាក់ចរចរណ៍ នេះផងដែរ ដើម្បីរកមូលហេតុ ដែលនាំអោយរថយន្តទាំងពីរនេះ ទង្គិចគ្នាបែបនេះ។

ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ សូមប្រិយមិត្តមេត្តា មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងពេលបើកបរ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]