ហ្វេនចង់ធ្លាក់ថ្លើម ពេលឃើញមុខមាត់ក្រៅឆាក Diliraba ប្រែខុសប្លែកបែបនេះ

//s5.kh1.co/d4/d44cd322201cc6d6b7f3e9a6f1588c5890e7f43b.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី ធ្លាយរូបភាព របស់ Diliraba នៅលើបណ្ដាញសង្គម ដែលបានបង្ហាញឲ្យឃើញថា នៅពេលដែល មុខមាត់របស់នាង គ្មានការតុបតែង បែរជាមានភាពខ្មៅស្រអាប់ មានជាតិប្រេង ព្រមទាំង មានស្នាមជ្រួញជាច្រើន

ចិន៖ អ្នកណាមិនស្គាល់ តារាសម្ដែងស្រី ជនជាតិចិន ដ៏មានប្រជាប្រិយភាព Diliraba ដែលបច្ចុប្បន្ននេះ នាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន ជាពិសេស នាងថែមទាំងមានមុខមាត់ដ៏ស្រស់ស្អាត ដែលអាចទាក់ទាញ ដល់អ្នកទស្សនា ដែលតែងតែតាមដានរឿងភាគចិន ទាំងក្នុងនិង ក្រៅប្រទេស ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ក្រោយពេលធ្លាយរូបភាព របស់ Diliraba នៅលើបណ្តាញសង្គមរបស់ចិន ដែលបានបង្ហាញពីរូបភាពរបស់នាង ជាមួយនឹងមុខមាត់ដែលគ្មានការតុបតែង ។

នៅក្នុងរូបភាពនោះ បានធ្វើឲ្យមើលឃើញថា សម្រស់របស់នាងក្នុង វ័យ ២៨ ឆ្នាំ បែរជាមានមុខមាត់ខ្មៅស្រអាប់ មានជាតិប្រេង ព្រមទាំង មានស្នាមជ្រួញជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្ទើរតែមិនជឿថា នេះជារូបភាពរបស់នាង ព្រោះ មើលទៅហាក់មានមិនភាពខុសគ្នាយ៉ាងខ្លាំង ។ ។

តែទោះជាយ៉ាងណា អ្នកគាំទ្រហាក់ដូចជាមិនអស់ចិត្ត ជាពិសេស ពួកគេក៏បានទៅស្វែងរកព័ត៌មាន ដែលពាក់ព័ន្ធនឹងរឿងនេះ ហើយក៏បានបង្ហាញពីការពិតថា នាងនៅតែមានភាពស្រស់ស្អាតដដែល តែរូបភាពនេះត្រូវបានគេធ្វើបាប ដោយ Antifan ដែលបាន កែរូបរបស់នាង ដើម្បីធ្វើឱ្យមើលទៅ កាន់តែអាក្រក់ ជាមួយគ្នានេះដែរ ពួកគេបានបង្ហើបថា រូបភាពរបស់នាង កាលពីមុនមកនេះ នៅពេលដែលនាង បានចូលរួមកម្មវីធី Fashion នាងបានតុបតែងខ្លួន យ៉ាងស្រស់ស្អាត បង្ហាញពីស្បែកសម៉ត់ រលោង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
មុខមាត់ របស់ Diliraba ប្រែជាខ្មៅស្រអាប់ និង មានស្នាមជ្រួញ
មុខមាត់ របស់ Diliraba ប្រែជាខ្មៅស្រអាប់ និង មានស្នាមជ្រួញ
Diliraba
Diliraba
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T