ឃើញរូបថតជុំគ្រួសារ Navin Tar ហើយពិតមានក្ដីសុខជំនួស

//s5.kh1.co/83/839bcb3b45785b089941b4e6025e5a16d1b22290.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យចាញ់គូគេដទៃទេ Navin Tar នាំគ្រួសារទៅថតរូបទទួលសមាជិកជិកថ្មី កូនស្រីទី២ទើបកើត ជិតមួយខែ យ៉ាងមានកដីសុខ និងមើលទៅពិតជាមានសុភមង្គលខ្លាំង

ថៃ៖ មួយរយៈចុងក្រោយនេះ មហាជនមានការសង្កេតឃើញថា គ្រួសារតារាសម្ដែងប្រុស Navin Tar ហាក់កាន់តែមានសុភមង្គលខ្លាំងឡើងថែមមួយកម្រិត បន្ទាប់ពីទើបតែ ទទួលបានសមាជិកថ្មី ក្នុងគ្រួសារថែមម្នាក់ទៀត ដោយភរិយារបស់បុរសសង្ហាកូនពីររូបនេះ បានសម្រាលបានកូនស្រីទី ២ ដែលពោរពេញទៅដោយភាពគួរឲ្យក្នាញ់ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើគិតចាប់តាំងពីភរិយា របស់តារារូបនេះ សម្រាលកូន តាំងពីថ្ងៃ ៣០ ខែ មេសា មកដល់ពេលនេះ កូនស្រីរបស់លោក មានអាយុបានជិតមួយខែហើយ។ ហើយលោកក៏តែងតែ ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅកាន់កូនៗ និងភរិយា យ៉ាងមានទំនួលខុសត្រូវខ្លាំងផងដែរ និងតែងបង្ហោះរូបភាពជាមួយគ្រួសារយ៉ាងសប្បាយរីករាយថែមទៀតផង។

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ Navin Tar ក៏បាននាំគ្រួសារទាំងដ៏តូច តែពោរពេញដោយសុភមង្គលមួយនេះ ទៅថតរូបជុំគ្នាក្នុងស្ទូឌីយោ ទាំងប៉ា ទាំងម៉ាក់ និងកូនស្រីទាំងពីរ តុបតែងខ្លួនយ៉ាងស្រស់ស្អាត ពិសេស មើលទៅពិតជាមានក្ដីសុខខ្លាំង និងពោរពេញដោយស្នាមញញឹម នៅពេលបង្ហោះនៅលើគណនី Instagram របស់ពួកគេ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ នាំគ្នាលាន់មាត់សរសើរ និង លួចច្រណែនស្ទើរគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Navin Tar
Navin Tar
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
កូនស្រីទាំង២ របស់ Navin Tar 
កូនស្រីទាំង២ របស់ Navin Tar 
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Navin Tar និងគ្រួសារ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T