Anne Thorngprasum បង្ហោះវីដេអូចង់ទះ​កំភ្លៀង​មិត្ត​រួម​ការងារ​​ម្នាក់ តែការ​ពិត​​គឺបែប​នេះ​​សោះ...

//s5.kh1.co/76/76e0cc79957d329e7824295f04b3baf97fc9b694.jpg
នារី

 ២២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Anne Thongprasum ធ្វើឲ្យអ្នកគាំទ្រភ័យមិនស្ទើរទេ ដោយសារតែវីដេអូមួយនេះ

ថៃ៖ ទស្សនិកជនភាគច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយនូវតារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Anne Thorngprasum តាមរយៈខ្សែភាពយន្តភាគល្បីៗជាច្រើន។ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ អ្នកនាង Anne មិនមានចេញរឿងភាគថ្មីទៀតក៏ដោយ ក៏អ្នកនាងនៅតែរក្សាបានភាពល្បីល្បាញតាមរយៈការធ្វើជាផលិតករ​ភាពយន្តភាគវិញម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីសម្រស់វិញ Anne បានឈានចូលដល់វ័យ៤០ទៅហើយ ប៉ុន្តែអ្នកនាងនៅតែក្មេងជាងវ័យ មិនចាញ់​តារា​ជំនាន់ក្រោយប៉ុន្មាននោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ Anne បានបង្ហោះវីដេអូមួយនៅលើគណនី Instagram ព្រមជាមួយ​នឹងចំណង​ជើងដ៏គួរឲ្យភ្ញាក់ផ្អើល។ នោះគឺជាវីដេអូរបស់អ្នកនាង ជាមួយនឹងតារាស្រីជើងចាស់ដ៏ល្បីម្នាក់ទៀត គឺអ្នកនាង Cherry KhemupsornAnne បានសរសេរចំណងជើងអមវីដេអូនោះថា៖ "មកស៊ីញ៉េ​ទទួល​មរតកពីប៉ុស្តិ៍ទូរទស្សន៍ សរុបទៅនាងបានមរតកច្រើនជាង"។

ក្នុងវីដេអូនោះ អ្នកទាំងពីរបានដើរចេញពីអគាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ហើយនៅខាងចុងវីដេអូ Anne បានលើកដៃរកទះកំភ្លៀង Cherry ទៀតផង។

វីដេអូមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែពួកគេ​កម្រឃើញតារាល្បី​ថតរូប ឬវីដេអូជុំគ្នាណាស់។ អ្វីដែលសំខាន់ Anne បានធ្វើឲ្យហ្វេនៗភ័យមិនស្ទើរទេ ដោយគិតថាអ្នកទាំង​ពីរ​មាន​រឿង​ជាមួយគ្នាមែនទែន៕

សូមទស្សនាវីដេអូខាងក្រោម៖

Anne និង Cherry
Anne និង Cherry
Anne និង Cherry
Anne និង Cherry
Anne និង Cherry
Anne Thongprasum
Anne Thongprasum
Anne Thongprasum
Anne Thongprasum
Cherry Khemupsorn
Cherry Khemupsorn
Cherry Khemupsorn
Cherry Khemupsorn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T