កាន់តែច្រើនហើយ! ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក បន្តកើនឡើងដល់ ៥,១លាននាក់ ខណៈអ្នកស្លាប់​មាន​រហូតដល់...

//s5.kh1.co/dd/dd9333047b8d6c40da6f1082bdc69e3d48ed3344.jpg
សង្គម

 ២២-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ ដូចដែលប្រិយមិត្តអ្នកអាន បានដឹងស្រាប់ហើយថា ស្ថានភាពនៃជំងឺ​ឆ្លងកូវីដ១៩ ហាក់មិនទាន់ធូរស្រាលនៅឡើយទេ ហើយប្រសិនបើយើងក្រឡេកទៅមើលប្រទេស​ជាច្រើននៅទូទាំងពិភពលោក គឺយើងអាច​ឃើញថា ជំងឺដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ​រាប់លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ​៩ៈ០០នាទីព្រឹក ថ្ងៃ​​សុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៥,១៩៤,០៩៩ នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៣៣៤,៦១៦ នាក់បានស្លាប់បាត់បង់ជីវិត និង ២,០៨០,៩២៣ នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​។

​​ជំងឺកូវីដ១៩​ ​បាន​ផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយក្រុមអ្នកជំនាញជាច្រើន បានជឿជាក់ថា ជំងឺដ៏កាចសាហាវនេះ មានប្រភពចេញពីទីផ្សារលក់សាច់សត្វមួយកន្លែងរបស់ទីក្រុងវូហាន។ ហើយរហូតមកទល់ពេលនេះ ​ជំងឺ​កូវីដ១៩ បានបន្តឆ្លងរាលដាល និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រ​ទូទាំងពិភពលោក នៅមិនទាន់រកឃើញវ៉ាក់សាំងការពារនៅឡើយទេ។

គួរឱ្យដឹងផងដែរថា បើយោងតាមគេហទំព័រខាងលើ ​បានបង្ហាញ​ឱ្យឃើញថា ជំងឺ​ដ៏កាចសាហាវ​​នេះ បាន​ឆ្លងរាលដាលទៅ​ដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិក និងរុស្ស៊ី ​គឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបំផុត។ ហើយស្របពេលដែលស្ថានភាពនៃជំងឺនេះ ហាក់មិនទាន់ធូរស្បើយនៅឡើយ ប្រទេសក្នុងទ្វីបអឺរ៉ុបជាច្រើន បានសម្រេចបើកទ្វារប្រទេស ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិឡើងវិញ៕

ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T