គម្រប់ខួបរៀបការ៣ឆ្នាំ! ឆាយ វីរៈយុទ្ធ នាំភរិយា ដើរលេងលើឆ្នេរសមុទ្រ យ៉ាងរ៉ូមែនទិក

//s5.kh1.co/71/71c4b10225739dc39c6350da5a31f97cfd491969.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះជារវល់នៅក្នុងកាងារសិល្បៈយ៉ាងណាក៏ដោយ តែ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ នៅផ្ដល់ពេលវេលា ក៏ដូចជាភាពកក់ក្ដៅដល់គ្រួសាររេបស់លោក ជាពិសេស នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ របស់លោកនិង ភរិយា អ្នកទាំងពីរ បាននាំគ្នា ទៅកម្សាន្តនៅឯឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិច ដែលអ្នកណាៗក៏លួចច្រណែន។

កំពត៖ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ ក្នុងបទចម្រៀងដ៏ពេញនិយមជាច្រើន សម្រាប់ហ្វេនៗស្ដាប់កម្សាន្ត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជាមានភាពមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក៏ដោយ តែបើងាកមកមើលពីជីវីតឯកជន របស់លោកវិញ ឃើញថា លោកនៅតែមានពេលវេលា សម្រាប់គ្រួសារ ជាពិសេសលោកក៏តែងតែបង្ហាញពីភាពផ្អែមល្ហែម ជាមួយនឹងភរិយា ក៏ដូចជា ផ្ដល់ភាពកក់ក្ដៅដល់កូនស្រីតូច របស់លោក ទៀតផង ។

លើសពីនេះទៅទៀត កាលពីម្សិលមិញនេះ ដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំរបស់ តារាប្រុសរូបនេះ និងភរិយា​ បានធ្វើឲ្យហ្វេនៗរំភើបជំនួស ដោយ លោកបានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ អ្នកទាំងពីរ បាននាំគ្នា ទៅកម្សាន្តនៅឯឆ្នេរសមុទ្រ ដើម្បីរំឭកពីអនុស្សាវរីយ័ល្អៗជាមួយគ្នា ព្រមទាំងបង្ហាញ ពីសកម្មភាពដ៏ផ្អែមល្ហែម និងរ៉ូមែនទិកយ៉ាងខ្លាំង ក្រោមពន្លឺភ្លើងនាពេលរាត្រី ដែលអ្នកណាៗបានឃើញហើយ ពិតជាលួចច្រណែននឹងប្ដីប្រពន្ធមួយគូនេះ គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

ឆាយ វីរ់ៈយុទ្ធ 
ឆាយ វីរ់ៈយុទ្ធ 
ឆាយ វីរ់ៈយុទ្ធ 
ឆាយ វីរ់ៈយុទ្ធ 
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរ់ៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T