រឿងភាគរបស់ Anne Thorng ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញជាច្រើនលើកច្រើនសារ រហូតដល់អ្នកគាំទ្រប្រតិកម្មបែបនេះ

//s5.kh1.co/ad/add173afdf5edb31b33ec0fbc9c1da4b0e1ac6d2.jpg
នារី

 ២២-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ហេតុតែរឿងល្បី ទូរទស្សន៍ប៉ុស្តិ៍លេខ៣យកមកចាក់បញ្ចាំងច្រើនលើកច្រើនសារ រហូតដល់រងការរិះគន់

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិបត្តិកូវីដ១៩ បានធ្វើឲ្យដំណើរការផលិតខ្សែភាពយន្តត្រូវបានផ្អាក ដូច្នេះខាងស្ថានីយ៍ទូរទស្សន៍ក៏មិនអាចយករឿងថ្មីមកបញ្ចាំងជូនទស្សនិកជនបាននោះដែរ។ អាស្រ័យហេតុនេះ ទើបបានជាសង្កេតឃើញថា ខ្សែភាពយន្តភាគដែលធ្លាប់ទទួលបានការគាំទ្រកាលពីមុន ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញជំនួសឲ្យរឿង ភាគថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ខ្សែភាពយន្តភាគដ៏ល្បីមួយប្រចាំឆ្នាំ២០១៤ រឿង កុំភ្លេចខ្ញុំ (Yaa Leum Chhan) ដែលមានការចូលរួមសម្ដែងពីសំណាក់កំពូលតារាស្រីជើងចាស់ Anne Thorng Prasum និងលោក Tik Jesdaphorn ក៏ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញដែរ ប៉ុន្តែបញ្ហាគឺស្ថិតត្រង់ថា រឿងនេះត្រូវបានយកមកចាក់ផ្សាយឡើងវិញជាច្រើនលើកច្រើនសារ រួចមកហើយ ជាហេតុធ្វើឲ្យការចាក់បញ្ចាំងលើកនេះទទួលរងការរិះគន់ជាច្រើន។ អ្នកខ្លះបានលើកឡើងថា ហេតុអ្វីប៉ុស្តិ៍លេខ៣ មិនព្រមយករឿងផ្សេងមកចាក់ផ្សាយឡើងវិញផង ឬអាចយករឿង ដែលត្រូវបានកប់ទុក មិនធ្លាប់ត្រូវបានចាក់បញ្ចាំង មកចាក់បញ្ចាំងនៅពេលនេះក៏បាន។ អ្នកខ្លះទៀតក៏បានលើកឡើងថា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រហែលជាមិនទុកចិត្តរឿងផ្សេងទៀតដែលខ្លួនបានផលិតហើយ ទើបយកតែរឿងល្បីដដែលៗមកចាក់បញ្ចាំងបែបនេះ។

ថ្វីត្បិតតែមានមតិរិះគន់បែបនេះក៏ដោយ ប៉ុន្តែចំនួនអ្នកទស្សនារឿងនេះនៅតែមានចំនួនច្រើន ពោលគឺច្រើនជាងរឿងភាគថ្មីមួយចំនួនទៀត។ នេះមិនខុសប្លែកពីរឿងភាគល្បីផ្សេងទៀត ដូចជារឿង Bupphe Sanniwat រឿង Thorng Ek Mor Ya Thacholung រឿង Nakee រឿង Krong Kam ជាដើម ដែលនៅតែមានអ្នកទស្សនាច្រើន បើទោះបីជាចាក់ផ្សាយឡើងវិញច្រើនលើកច្រើនសារក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
រឿង Yaa Leum Chhan
រឿង Yaa Leum Chhan
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
តារាសម្ដែងក្នុងរឿង Yaa Leum Chhan
តារាសម្ដែងក្នុងរឿង Yaa Leum Chhan
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
Anne Thongprasum និង Tik Jesdaphon
តារាសម្ដែងក្នុងរឿង Yaa Leum Chhan
តារាសម្ដែងក្នុងរឿង Yaa Leum Chhan
Anne Thongprasum
Anne Thongprasum
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T