ស្មានតែមានរឿងអី សុខៗឈ្មោះ Mark Prin ក្លាយទៅជាប្រធានបទពេញនិយមក្នុង Twitter ដោយសារមូលហេតុនេះសោះ

//s5.kh1.co/57/5759914f193879cd950fdc68a653dcd974ab3c89.jpg
នារី

 ២២-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Mark Prin ជាប់ឈ្មោះក្នុង Trend Twitter ដោយសារតែហេតុផលមួយនេះ

ថៃ៖ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Mark Prin ដែលត្រូវជាគូស្នេហ៍នឹង Kimmy Kimberly បានបង្កភាពភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម Twitter ដល់អ្នកគាំទ្រ ដោយសារឈ្មោះរបស់លោកបានជាប់ Trend នៅលើ Twitter ជាលើកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែឃើញបែបនេះភ្លាម ហ្វេនភាគច្រើននាំគ្នាសង្ស័យ ក៏បានចូលទៅមើលដើម្បីចង់ដឹងពីមូលហេតុអ្វី ដែលគេនាំគ្នានិយាយពី Mark Prin ច្រើនរហូតដល់ថ្នាក់ជាប់លំដាប់ Trend Twitter បែបនេះ។

តាមពិតទៅ មូលហេតុដែលធ្វើឲ្យ Mark Prin ជាប់លំដាប់ Trend Twitter បែបនេះ ក៏ដោយសារ តែអ្នកលេងអ៊ិនធឺណែតជាច្រើននាំគ្នាកោតសរសើរនឹងរូបរាងដ៏សង្ហារបស់លោក ជាពិសេសតាមរយៈការសម្ដែងក្នុងរឿង Ok Keub Hak Ab Ruk Khun Samee ដែលមានឈុតមួយចំនួន លោកបានដោះអាវ បង្ហាញស៊ិចផេក និងសាច់សខ្ចីញ៉េញ រហូតដល់អ្នកគាំទ្រទ្រាំមិនបាន នាំគ្នាបង្ហោះ និងនិយាយពីលោកពេញ Twitter បែបនេះ។

គួរបញ្ជាក់ផងដែរថា លំដាប់ថ្នាក់ពេញនិយម (Trend Twitter) កម្រនឹងមានឈ្មោះតារារូបណាបានជាប់ក្នុងលំដាប់ភាពពេញនិយមនេះណាស់ លើកលែងតែខ្សែភាពយន្ត ឬហេតុការណ៍សំខាន់ៗតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លំដាប់ភាពពេញនិយមនៅលើ Twitter
លំដាប់ភាពពេញនិយមនៅលើ Twitter
សារបង្ហោះ Twitter ដែលនិយាយអំពី Mark Prin
សារបង្ហោះ Twitter ដែលនិយាយអំពី Mark Prin
សារបង្ហោះ Twitter ដែលនិយាយអំពី Mark Prin
សារបង្ហោះ Twitter ដែលនិយាយអំពី Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T