ស្ទីលអាវខើច!! ស៊ិចស៊ីតិចៗ តែគួរឲ្យស្រលាញ់ របស់ហ្សាណា

//s5.kh1.co/92/921ecfcb49eab01f77e4dc9c6312cdcc7e282b84.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

ឥលូវអត់បានទេ តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បានធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរ ពីស្ទីលលេងខ្លួន របស់នាង​ដែលតែងថ្មី និងប្លែកជានិច្ច។

ភ្នំពេញ៖ ជាការពិត ក្នុងនាមជាតារា តែងតែមានអ្វីថ្មីៗ សម្រាប់ទស្សនិកជន មិនថា បទចម្រៀង ការសម្តែង ឬក៏តែងខ្លួន ម៉ូតសក់ សម្លៀកបំពាក់ជាដើម ត្រូវតែមានចំណិចក្ខុថ្មីប្លែកជានិច្ច ដើម្បីកុំឲ្យពួកគេ មានការធុញទ្រាន់ ធុញភ្នែកជាមួយនឹងស្ទាយ៍ដដែលៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកមើលតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បើទោះបីជា រូបនាង នៅវ័យក្មេងពិតមែន តែទេពកោសល្យ សមត្ថភាពរបស់នាង មានពេញខ្លួន ជាពិសេស សូម្បីតែការតែងខ្លួន ក៏ហ្សាណា ចេះអាប់ដេត មិនណយនោះដែរ មិនឲ្យចាញ់តារាផ្សេងៗនោះទេ។

ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងបានផ្លាស់ប្តូរ រសនិយមថ្មី ដោយលេងស្ទីលអាវខ្លីខើច បញ្ចេញក្បាលពោះតិចៗវិញម្តង ដែលមើលទៅ បែបប្លែកភ្នែក ព្រោះថា កាលពីមុន នាងតែងខ្លួនបែបសុភាពៗ និងសាមញ្ញ តែពេលនេះ ហ្សាណា បានផ្លាស់ប្តូរ នូវស្ទីលនេះ ដែលធ្វើឲ្យគ្រប់គ្នា កាន់តែចាប់អារម្មណ៍រឹតតែខ្លាំង មិនសូវស៊ិចស៊ីខ្លាំង តែទាក់ភ្នែក៕
តោះទៅមើលស្ទីលអាវខើចៗ បញ្ចេញក្បាលពោះទាំងអស់គ្នា៖

ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
ហ្សាណា
រ៉េត ស៊ូហ្សាណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T