ខេត្តស្ទឹងត្រែង ៖ តាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត នៅក្នុងខែមេសា ឆ្នាំ២០១៣នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣ករណី បើធៀបខែមីនា មានការថយចុះ១ករណី ។ មនុស្សស្លាប់៦នាក់ របួសធ្ងន់១២នាក់ របួសស្រាល៥នាក់ ម៉ូតូខូចខាតធ្ងន់១១គ្រឿង ខូចខាតតិចតួច៤គ្រឿង រថយន្តធុនស្រាលខូចខាតខ្លាំង១គ្រឿង និងខូចខាតស្រាល២គ្រឿង រថយន្តធុនធ្ងន់ខូចខាត១គ្រឿង សម្រុះសម្រួលបានសម្រេច៦លើក កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣លើក និងបន្តការអង្កេត៤លើក ។

ដោយឡែក ចំពោះរបាយការណ៍ ប្រចាំត្រីមាសទី១ គិតពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១២ ដល់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍២៦លើក ធៀបត្រីមាសទី១ ឆ្នាំ២០១២ កើនឡើង៩លើក បណ្តាលឱ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់២១នាក់ និងស្រាល៣៩នាក់ ។ ម៉ូតូខូចខាតធ្ងន់១០គ្រឿង ស្រាល១៩គ្រឿង រថយន្តធុនស្រាលខូចខាតធ្ងន់៤គ្រឿង ខូចខាតតិចតួច៥គ្រឿង ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៣នេះ នគរបាលបានសម្រុះសម្រួលសម្រេច២០លើក បន្តការអង្កេត៣ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៣ករណី ។

លោកគង់ រតនា នាយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹង នារសៀលថ្ងៃទី១០ មេសាថា ទោះបីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ១ករណី នៅក្នុងខែមេសានេះក្តី គឺលោកនៅតែបារម្ភ និងបង្កើនប្រតិបត្តិការពង្រឹង ច្បាប់ចរាចរណ៍បន្ថែមទៀត ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]