Nick Khunathip ឆ្លើយតបមិនសំចៃមាត់បែបនេះទៅកាន់អ្នករិះគន់

//s5.kh1.co/0a/0ac448ce87969c13aea3d22eaba0a3ea2b0eb679.jpg
នារី

 ២២-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Nick Khunathip ឆ្លើយតបមិនសំចៃមាត់បែបនេះទៅកាន់អ្នករិះគន់

ថៃ៖ តារាសម្ដែងប្រុសបែបយុវវ័យដ៏ល្បីឈ្មោះ Nick Khunathip ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿងអ្នកលេងខោខ្លី រឿងលោកសង្ឃ5G ជាដើម ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចជាទទួលរងនូវរឿងរ៉ាវចចាមអារ៉ាមច្រើន ជាពិសេសចាប់តាំងពីក្រោយពេលដែលតារាប្រុសរូបនេះ មានជម្លោះជាមួយអ្នកដឹកនាំ និងបែកបាក់គ្នាជាមួយមិត្តស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែក្តៅគគុកទៀតនោះ នៅពេលដែលតារាប្រុសរូបនេះបានបង្ហោះរូបភាព ដែលជាឈុត ឆាកមួយនៅក្នុងវីដេអូបទចម្រៀងថ្មី ជាឈុតឆាកដែលលោកកំពុងថើបគ្នាជាមួយតួឯកស្រី នៅលើគណនី Instagram ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតម្នាក់ចូលទៅខមមិនថា៖ "ហេតុអ្វីឯងជាមនុស្សបែបនេះ អា Nick?"។ គ្រាន់តែឃើញខមមិនបែបនេះភ្លាម Nick Khunathip មិនទុកយូរ ក៏តបត្រឡប់ទៅវិញភ្លាមបែបមិនសំចៃមាត់ថា៖ "សូមឲ្យមានមារយាទបន្តិច ជាមិត្តភក្តិជិតស្និទ្ធិមែន?"

បន្ទាប់ពី Nick បានឆ្លើយតបទៅវិញបែបនេះ អ្នកគាំទ្ររបស់ Nick ក៏បានចូលទៅខមមិនបន្ថែមក្នុងន័យគាំទ្រ Nick និងបន្ទោសដល់អ្នកដែលបានចូលខមមិនទៅលើ ដោយលើកយកហេតុផលថា មិនគួរប្រើប្រាស់សម្ដីបែបនេះឡើយ ព្រោះខ្លួនពិតជាមិនមែនមិត្តជិតស្និទ្ធិជាមួយនឹង Nick មែន៕

សូមទស្សនារូបភាពខាងក្រោម៖

ឈុតឆាកបទចម្រៀងដែល Nick សម្ដែង
ឈុតឆាកបទចម្រៀងដែល Nick សម្ដែង
ឈុតឆាកបទចម្រៀងដែល Nick សម្ដែង
ឈុតឆាកបទចម្រៀងដែល Nick សម្ដែង
អ្នកចូលខមមិនទៅក្នុងរូបភាពរបស់ Nick
អ្នកចូលខមមិនទៅក្នុងរូបភាពរបស់ Nick
Nick Khunathip
Nick Khunathip
Nick Khunathip
Nick Khunathip
Nick Khunathip
Nick Khunathip
Nick Khunathip
Nick Khunathip
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T