ខ្ទង់លានដុល្លារ​! មកដឹងពីការចំណាយ​ក្នុង​ពិធី​មង្គលការ របស់​មហា​​សេដ្ឋី​​អាស៊ី ពិតជាមិនធម្មតា...

//s5.kh1.co/4d/4d10de11e58ab78711f0729f37294d24511d9b9b.jpg
នារី

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកមើលគូស្វាមីភរិយាទាំង ៥គូ ដែលបានចំណាយថវិកាយ៉ាងសន្ធឹកក្នុងការច្រើនរៀបចំកម្មវិធីមង្គលការរបស់ខ្លួន

អាពាហ៍ពិពាហ៍គឺជាថ្ងៃដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា គូស្វាមីភរិយាថ្មីសុទ្ធតែរំពឹងទុកថាពួកគេអាចប្រារព្ធពិធីរៀបការរបស់ខ្លួននៅក្រោមការអបអររបស់សាច់ញាតិ និងពោរពេញដោយបរិយាកាសដែលរីករាយនិងស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប៉ែកអាស៊ីមានគូស្វាមីភរិយាមួយចំនួនបានរៀបចំពិធីរៀបការរបស់ខ្លួនឲ្យចេញពីភាពស្រស់ស្អាតទៅជាមួយអលង្ការ ដោយហ៊ានចំណាយលុយដោយមិនស្តាយស្រណោះ ហេតុនេះហើយយើងនឹងមកមើលថាគូស្វាមីភរិយា ដែលបានចំណាយរៀបចំកម្មវិធីដែលធ្វើឲ្យមនុស្សម្នាឃើញហើយស្ទើរតែមិនជឿ លើភ្នែករបស់ខ្លួនឯងនោះ ថាជានរណាខ្លះ៖

១. Vanisha Mittal និង Amit Bhatia

 Vanisha Mittal និង  Amit Bhatia នៅក្នុងពិធីមង្គលការ<br>
Vanisha Mittal និង Amit Bhatia នៅក្នុងពិធីមង្គលការ

សូមអ្នកសាកស្រមៃទៅមើលថា បើសិនជាអ្នកជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងតំបន់អាស៊ី តើអ្នកនឹងរៀបចំពិធីមង្គលការរបស់កូនស្រីរបស់អ្នកឲ្យមានលក្ខណៈបែបណា? រឿងពិតជាក់ស្តែងបានកើតឡើងរួចទៅហើយសម្រាប់ Vanisha Mittal កូនស្រីរបស់លោក Lakshmi Mittal ដែលមានក្រុមហ៊ុនផលិតដែកធំជាងគេបំផុតនៅពិភពលោកនេះ។ កាលពីខែ មិថុនា ឆ្នាំ ២០១៤ Vanisha Mittal បានរៀបការជាមួយ Amit Bhatia ហើយពិធីមង្គលនោះក៏ត្រូវបានចំណាយអស់ ៦៣ លាន ដុល្លាអាមេរិកផងដែរ។

ពិធីនេះត្រូវបានធ្វើឡើងដល់ទៅ៦ថ្ងៃ ដោយមិនរាប់ពិធីភ្ជាប់ពាក្យដែលប្រារព្ធនៅក្នុងប្រាសាទ Versailles នឹងថែមទាំងបានអញ្ជើញចុងភៅល្បីឈ្មោះលំដាប់កំពូលនៅឯ French Chateau មកទៀតផង។ ពិធីនេះ ក៏បានអញ្ជើញ Kylie Minogue ឲ្យមកសម្តែងដោយមានអមដោយកាំជ្រួចជារាប់រយគ្រាប់បន្ថែមទៀត។

នៅក្នុងចំណោម ភ្ញៀវ និងសាច់ញាតិ ១០០០ នាក់ គេសង្កេតឃើញថាកំពូលតារាល្បី Shah Rukh Khan និង  Aishwarya Rai ក៏បានធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនពីប្រទេសបារាំង ដើម្បីមកចូលរួមមង្គលការនេះផងដែរ ហើយពួកគេក៏ត្រូវបានរៀបចំឲ្យសម្រាកនៅឯសណ្ឋាគារ Le Grand InterContinental ដែលក្នុងមួយបន្ទប់មានតម្លៃដល់ទៅ ៣០០០ផោន ឯណោះ។

គួរបញ្ជាក់ផងដែរ ថាពិធីមង្គលមួយនេះមិនបានធ្វើនៅក្នុងប្រទេសឥណ្ឌាតែមួយកន្លែងនោះទេ មានកន្លែងល្បីៗជាច្រើនទៀតដែលកម្មវិធីនេះបានរៀបចំរួមមានដូចជានៅ Eiffel Tower ជាដើម។ ហើយសូម្បីតែឈុតរបស់កូនក្រមុំក៏ត្រូវបានច្នៃម៉ូតដោយ Vera Wang ដែលមើលទៅពិតជាដូចទៅនឹង ឈុតសម្រាប់ព្រះនាងតែម្ដង។

២. Feiping Chang និង Colin Li

 Feiping Chang និង Colin Li
Feiping Chang និង Colin Li

Feiping Chang គឺជាតារាបង្ហាញមូ៉តនៅលើ Instagram ហើយក៏បានរៀបការជាមួយនឹងហិរញ្ញិក Colin Li នៅ កោះ Capri ប្រទេសអ៊ីតាលី នៅក្នុងខែ មេសា ឆ្នាំ ២០១៧ ។ កម្មវិធីជប់លៀងស្វាគមន៍ភ្ញៀវត្រូវបានធ្វើនៅភោជនីយដ្ឋានល្បីឈ្មោះ De Paolin ដែលមានបរិយាកាសអមដោយដើម Lemon ក្រអូបឈ្ងុយ។

ភ្ញៀវដែលបានអញ្ជើញទៅចូលរួមអាចទទួលទានអាហារអ៊ីតាលីដែលគួរឲ្យចង់ស្រក់ទឹកមាត់ ព្រមទាំងបានទស្សនាថ្ងៃរះនៅអ៊ីតាលី ដែលល្បីល្បាញថាស្រស់ស្អាត ខណៈពេលដែលនៅពេលយប់អាចទៅរាំលេងនៅឯ Conca Del Sogno  ក្លឹបនៅលើឆ្នេរខ្សាច់ដែលមានឈ្មោះល្បីថ្លៃថ្នូរទៀតផង។ ថ្ងៃសំខាន់នៃពិធីត្រូវបានរៀបចំនៅ Villa Lysis ដែលស្ថិតនៅលើភ្នំត្រង់ចំណុចដែលអាចមើលឃើញ Capri និងសមុទ្រ Mediterranean ហើយនៅក្នុងវីឡានោះផងដែរ ក៏ត្រូវបានគេធ្វើស្ពានតភ្ជាប់ពីខាងក្រោមទៅកាន់ដំបូលរបស់វីឡាទៀតផង។

រ៉ូបរៀបការសម្រាប់កូនក្រមុំគឺបានឆ្នៃម៉ូតដោយ Giambattista Vali ដោយមានលម្អនូវគ្រឿងអលង្ការភ្លឺភ្លែករបស់  Nirav Modi ហើយរ៉ូបមួយនោះផងដែរក៏ត្រូវបានចំណាយពេលកាត់ដល់ទៅ១០ខែ ទើបរួចរាល់។

គួរបញ្ជាក់ផងដែរ ថាពិធីរៀបការនេះត្រូវបានធ្វើឡើងដូចជាក្នុងរឿងព្រេងនិទាន ព្រោះបន្ទាប់ពីកូនកម្លោះ និងកូនក្រមុំបានធ្វើការស្បថរួច នឹងមានស្រទាប់ផ្កាធ្លាក់ចុះមកដូចជាមានវេទមន្តដូច្នោះដែរ។ ទោះជាគេមិនបានដឹងថាចំណាយសរុបរបស់កម្មវិធីទាំងមូលប៉ុន្មានក៏ដោយ ប៉ុន្តែអ្នកប្រហែលជាអាចស្រមៃបានថាដើម្បីរៀបចំមង្គលការបែបនេះឲ្យកើតឡើងបាន ទោះជាទៅខ្ចីលុយនៅធនាគារមកបន្ថែមទៀតក៏មិនប្រកដថាគ្រប់ដែរ។

៣. Vicki Belo និង Hayden Kho

 Vicki Belo និង Hayden Kho
Vicki Belo និង Hayden Kho

ពិធីមង្គលការរបស់ Vicki Belo និង Hayden Kho គឺប្រៀបដូចជាមង្គលការរបស់ខ្សែរាជវង្សពិត មែន។ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់ ១២ ឆ្នាំមក Vicki Belo និង Hayden Kho ក៏បានព្រមព្រៀងគ្នា និងបាន​រៀបមង្គលការនៅក្នុងព្រះវិហារមួយនៅក្នុងទីក្រុងប៉ារីស។ ព្រះវិហារនោះគឺជាព្រះវិហារដំបូងគេដែលបានធ្វើឡើងនៅក្រៅព្រំប្រទល់របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៣១។

មង្គលការនេះត្រូវបានរៀបចំឡើងតាមបែបគ្រិសសាសនា នៅក្នុង Palais Garnier  ដែលមានរចនាបថមួយដែលហៅថាអស្ចារ្យ ហើយថែមទាំងអញ្ជើញអ្នករៀបចំម៉ូតដ៏ល្បី Robert Blancaflor និងអ្នករៀបចំផ្កា Anne Vitchen មកពីហាង The Ritz Paris ទៀតផង។ ពួកគេក៏បានអញ្ជើញអ្នកសម្តែងល្បីៗ អ្នកច្រៀងចម្រៀងអូប៉េរ៉ា និងអ្នកតន្ត្រីជាច្រើនរូបទៀតដើម្បីទទួលភ្ញៀវដែលមានប្រហែលជា ២០០ នាក់ ខណៈពេលដែលញ៉ាំអាហារពេលល្ងាចដែលរៀបចំដោយ Potel et Chabot នៅក្នុងបន្ទប់ធំមួយដែល ត្រូវបានរៀបចំដូចជាបន្ទប់រាំលេងនៅក្នុងរឿងនិទាន the Beauty and the beast ដូច្នោះឯង។

រ៉ូបពណ៌ផ្កាឈូក របស់កូនក្រមុំ គឺជាស្នាដៃរបស់ Michael Cinco ដែលត្រូវកាត់ដេរដោយប្រើសូត្រ បារាំង និងលម្អដោយគ្រឿងត្បូងមានតម្លៃជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាមង្គលការមួយនេះត្រូវបានចំណាយអស់ប្រហែលជា ២ លានដុល្លាអាមេរិក។

៤. Jay Chou និង Hannah Quinlivan

Jay Chou និង Hannah Quinlivan
Jay Chou និង Hannah Quinlivan

ស្តេចចម្រៀងបែបផប់ Jay Chou បានរៀបការជាមួយអ្នកបង្ហាញម៉ូតស្រី Hannah Quinlivan ដោយបានចំណាយលើពិធីមង្គលការក្នុងខ្ទង់ ១ លានដុល្លា។ ទោះជាតម្លៃហាក់នៅទាបជាងតម្លៃនៃពិធីមង្គលការដែលបានរៀបរាប់ពីមុនក៏ដោយ ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជាមង្គលការដ៏អស្ចារ្យជាងគេក្នុងពិភពសិល្បៈរបស់តៃវ៉ាន់។

ពិធីមង្គលការនេះត្រូវបានគេរៀបចំនៅឯកន្លែងប្រវត្តិសាស្ត្រ Selby Abbey ដែលស្ថិតនៅ North Yorkshire ដោយមាន អ្នកចូលរួមតែ ៥០ នាក់ប៉ុណ្ណោះ។ កូនក្រមុំបានពាក់រ៉ូបពណ៌ ស ដូចជាព្រះនាងនៅក្នុងរឿងនិទានមិនខុស ហើយរ៉ូបនោះត្រូវបានច្នៃម៉ូតដោយ Mikael Derderian និងបំពាក់ដោយគ្រឿងអលង្ការរបស់ Chaumet ចំណែកឯកូនកម្លោះវិញមើលទៅចំជាស្រស់សង្ហាខ្លាំងណាស់ នៅក្នុងឈុតថាក់ស៊ីដូពណ៌ខ្មៅ។

Jay Chou ក៏បានតែងបទចម្រៀងជាពិសេសសម្រាប់កម្មវិធីនេះផងដែរ ដោយច្រៀងជាវង់ orchestra ខណៈពេលដែលកូនក្រមុំកំពុងដើរទៅរកកូនកម្លោះ។ កម្មវិធីជប់លៀងត្រូវបានធ្វើនៅ Castle Howard ដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស ហើយការថត រូប Pre-wedding ក៏ត្រូវបាន ថតដោយអ្នកជំនាញ Liang Su ផងដែរ ដោយមានថតនៅ Prague ប្រទេសអាល្លឺម៉ង់ និងនៅ ទីក្រុងប៉ារីសផងដែរ។

៥. Jessica Goutama និង Ken Tashiro

Jessica Goutama និង Ken Tashiro
Jessica Goutama និង Ken Tashiro

Jessica Goutama សញ្ជាតិឥណ្ឌូណេស៊ី គឺជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ Orix Holdings ហើយនាងក៏បានធ្វើឲ្យក្តីសុបិន្តដែលខ្លួនមានការពីនៅក្មេងបានសម្រេចក្លាយទៅជាការពិត ដោយនាងពិតជាបានរៀបការជាមួយបុរសក្នុងក្តីស្រមៃ។ បុរសនោះគឺលោក Ken Tashiro ដែលមានមុខនាទីជាវិស្វករផ្នែកបច្ចេកវិទ្យា។

គូស្នេហ៍មួយគូនេះបានជួប និងស្រឡាញ់គ្នា នៅពេលដែលពួកគេបានចូលរៀនបន្តនៅសាកលវិទ្យាល័យមួយនៅក្នុងរដ្ឋ California។ Rose Curt Garden ដែលស្ថិតនៅក្នុង Disneyland Hotel រដ្ឋ California ត្រូវបាននិមិត្តទៅជាកន្លែងរៀបចំពិធីមង្គលការរបស់នាង ដោយកូនក្រមុំត្រូវបានរៀបចំឲ្យដើរចេញពីក្នុងរទេះល្ពៅដែលធ្វើពីគ្រីស្តាល់ ហើយការមកដល់របស់នាងមានហែរហម ដោយសេះ ស ដែលត្រូវបានដើរដឹកដោយបុរសម្នាក់ សូម្បីតែប្រអប់ចិញ្ចៀនក៏ត្រូវបានដាក់នៅលើស្បែកជើងគ្រីសស្តាល់ផងដែរ។

កម្មវិធីនេះមានបានបន្តធ្វើនៅឯ Ritz-Carlton ដែលស្ថិតនៅក្នុងប្រទេសស៊ីងហ្គាពួរ ដោយមានភ្ញៀវ មកចូលរួមប្រហែល ៦០០ នាក់។ រ៉ូបរបស់កូនក្រមុំពិតជាមើលទៅស្រស់ស្អាតប្រៀបដូចជាព្រះនាង  សមគ្នាជាមួយនឹងព្រះរាជបុត្រដែលដែលតុបតែងខ្លួនដោយឈុតថាក់ស៊ីដូពណ៌ខ្មៅ។ គូស្នេហ៍មួយគូនេះបានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសចិនហុងកុង ឡូសអេនជឺឡេស និងប្រទេសជប៉ុន ដើម្បីថតរូប Pre-wedding។ ការចំណាយទៅលើពិធី ថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅរបស់ភ្ញៀវចំនួន៧០នាក់ គឺអស់ប្រមាណជា ៥ សែនដុល្លា៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T