THE AMAZING VOICE កម្មវិធីប្រកួតចម្រៀងដ៏អស្ចារ្យ សំរាប់អនាគតអ្នកចម្រៀងវ័យក្មេងជំនាន់ថ្មី! (មានវីដេអូ)

//s5.kh1.co/49/49b7a9c71bc17aaa33051e5ef59c0a6156ed33fa.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កម្មវិធី «THE AMAZING VOICE» គឺជាកម្មវិធីដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្រិតពិភពលោក GANZBERG។

ភ្នំពេញ៖ តើអ្នកទាំងអស់គ្នាបានស្គាល់ពីកម្មវិធីប្រកួតចម្រៀង «THE AMAZING VOICE» ហើយឬនៅ? កម្មវិធីមួយនេះ គឺជាក្ដីសង្ឃឹមថ្មីមួយសម្រាប់អនាគតអ្នកចម្រៀងវ័យក្មេងរបស់កម្ពុជា ដែលមានទេពកោសល្យ និងក្ដីស្រមៃប្រកបដោយទំនុកចិត្តខ្ពស់ បង្ហាញសមត្ថភាព និងភាពក្លាហានរបស់ខ្លួននៅលើឆាកប្រកួតដ៏អស្ចារ្យមួយនេះ។ គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធី «THE AMAZING VOICE» គឺជាកម្មវិធីដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្រិតពិភពលោក GANZBERG

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធីប្រលងចម្រៀង «THE AMAZING VOICE»
  កម្មវិធីប្រលងចម្រៀង «THE AMAZING VOICE»

អ្វីដែលពិសេសជាងនេះទៅទៀតនោះលោក ម៉ុង ម៉ានិត នឹងក្លាយខ្លួនជាគ្រូបង្វឹកដល់បេក្ខជន ដែលនឹងចូលរួមយ៉ាងស្វិតស្វាញក្នុងបេសកម្មជម្រើស ចម្រាញ់ ជម្រុះ ដើម្បីស្វែងរកអ្នកចម្រៀង Cover ដ៏អស្ចារ្យ ដែលសាកសមនឹងទទួលបានជ័យលាភីជាទឹកប្រាក់ ៥ពាន់ដុល្លារ យ៉ាងពិតប្រាកដ។

តារាចម្រៀងវ័យក្មេងលោក ម៉ុង ម៉ានិត
តារាចម្រៀងវ័យក្មេងលោក ម៉ុង ម៉ានិត

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ និងមានក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀង អ្នកទាំងអស់គ្នាមិនគួរមើលរំលងឱកាសពិសេសមួយនេះឡើយ។ មិនត្រឹមតែអាចក្លាយជាជ័យលាភីជាមួយទឹកប្រាក់ដ៏ច្រើនមួយនេះ តែបេក្ខជនដែលចូលរួមប្រកួតនឹងទទួលបានឱកាសរៀនសូត្រ និងស្វែងយល់បន្ថែមពីបច្ចេកទេសច្រៀង ក៏ដូចជាការតាក់តែងនិពន្ធបទភ្លេង និងចម្រៀងពីសំណាក់លោក ម៉ុង ម៉ានិត ដែលជាតារាចម្រៀង និងអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ផងដែរ។

សម្រាប់វិធីចូលរួមប្រកួត គឺពិតជាមានភាពងាយស្រួលខ្លាំងមែនទែន ដោយអ្នកទាំងអស់គ្នាគ្រាន់តែថតវីដេអូច្រៀងបទចម្រៀង «មាននាងក៏ធុញ គ្មាននាងក៏ធុញ» ដោយគ្មានភ្លេង រួចបង្ហោះវីដេអូនោះក្នុងគណនីហ្វេសប៊ុក (Facebook) របស់អស់លោកអ្នក ដោយដាក់ hashtag #ganzbergamazingvoice #manith ជាការស្រេច៕

ប្រសិនបើចង់ជ្រាបឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចូលទស្សនាវីដេអូខាងក្រោមបាន៖

វីដេអូ
ម៉ុង ម៉ានិត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T