ថ្ងៃនេះរុស្ស៊ីបន្ត​រកឃើញមនុស្សជាង ៨ពាន់នាក់ ឆ្លងជំងឺកូវីដ១៩ ដែលចំនួនសរុបកើនឡើងដល់ជាង ៣១ម៉ឺននាក់

//s5.kh1.co/7d/7d8c30d2b35df70091ce0d5fa699a65247d8991e.jpg
សង្គម

 ២១-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​​ប្រទេសរុស្ស៊ី​​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨,៨៤៩នាក់ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុប​កើន​ឡើងដល់ ៣១៧,៥៥៤នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន​ The Moscow Times បានរាយការណ៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ​​ប្រទេសរុស្ស៊ី​​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨,៨៤៩នាក់  ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុប​កើន​ឡើងដល់ ៣១៧,៥៥៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ប្រភពដដែលបាន​ឱ្យដឹងទៀតថា ​​ត្រឹមរយៈពេល ២៤ម៉ោង មានមនុស្ស​ ១២៧នាក់ បានស្លាប់បាត់បង់ជីវិត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣,០៩៩នាក់។ ដោយឡែក ចំនួនអ្នក​ជាសះស្បើយពីជំងឺ​ គឺបានកើន​ដល់ ៩២,៦៨១​ នាក់។

គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៊ីមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ទាបបំផុត បើធៀបទៅនឹងប្រទេសដែលរងគ្រោះខ្លាំងដ៏ទៃទៀត ដូចជា សហរដ្ឋអាមេរិក អេស្ប៉ាញ ប្រេស៊ីល និងអ៊ីតាលី។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានក្រុមអ្នករិះគន់ជាច្រើន ​បានសង្ស័យអំពីអត្រាអ្នកស្លាប់តិចនៅក្នុងប្រទេស ហើយពួកគេចោទប្រកាន់ទៅលើអាជ្ញាធរ ថា​កំពុងលាក់បាំងនូវចំនួនអ្នក​ស្លាប់​ពិតប្រាកដ​៕

រថយន្តជាច្រើនគ្រឿង បានចេញប្រត្តិបត្តការបាញ់ថ្នាំសម្លាប់មេរោគ ខណៈករណីនៅរុស្ស៊ីនៅមិនទាន់ធូរស្រាល
រថយន្តជាច្រើនគ្រឿង បានចេញប្រត្តិបត្តការបាញ់ថ្នាំសម្លាប់មេរោគ ខណៈករណីនៅរុស្ស៊ីនៅមិនទាន់ធូរស្រាល
រថយន្តដឹកអ្នកជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
រថយន្តដឹកអ្នកជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T