កំពត ៖ បុរសវ័យ ៣៧ឆ្នាំម្នាក់ បាន ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯ ភាគីម្ខាងទៀត មានគ្នា ៣នាក់ រងរបួស ស្រាល ក្រោយពីពួកគេបានបើកម៉ូតូម៉ាក សេ ១២៥ ស៊េរី ២០០៣ បុកជាមួយសេ ១២៥ ស៊េរី ២០០៨ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ ៣ មុខស្ថានីយ ប្រេងឥន្ធនៈតេលា ក្នុងភូមិស្វាយធំ ឃុំ ស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្ដកំពត ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះ គឹម សំបូរ អាយុ ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិទ្វីខាងត្បូង ក្រុង កំពត បានបើកម៉ូតូរបស់ខ្លួនម៉ាកសេ ១២៥ ស៊េរី ២០០៣ តែម្នាក់ឯង លើកំណាត់ផ្លូវ ជាតិលេខ ៣ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកសេ ១២៥ ស៊េរី ២០០៨ បើក និងជិះគ្នា ៣នាក់ ក្នុង ទិសដៅបញ្ច្រាសទិស លុះដល់ចំណុចកើត ហេតុ បានរេចង្កូតមកបុករូបគាត់បណ្ដាល ឱ្យដួលរងរបួសធ្ងន់ នៅនឹងកន្លែង ។ ប៉ុន្ដែ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរង គ្រោះរូបនេះបានស្លាប់ នៅពេលដែលសមត្ថ កិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយឡែក ភាគីបង្កគ្រោះថ្នាក់ចរាចរទាំង ៣នាក់ រង របួសស្រាល ក្នុងនោះអ្នកបើកឈ្មោះ ហន ពិសិដ្ឋ អាយុ ២២ឆ្នាំ និងអ្នកជិះពីក្រោយ ម្នាក់ឈ្មោះ លន ហាក់ អាយុជាង ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀម រ៉ុង អាយុជាង ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បី ដោះស្រាយបន្ដទៀត ៕



ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]