មិនមែនស្អាតលំៗទេ! ទោះត្រូវគេលួចថតស្ទាយ៍អត់ដឹងខ្លួន ក៏ Angela Baby នៅតែលេចធ្លោ

//s5.kh1.co/4c/4c5a552497e253c9e022be4fd777336ae0a5ef31.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Angela baby ទទួលបានការកោតសរសើររាប់មិនអស់ ពីសម្រស់ក្រៅឆាករបស់នាង គឺស្រស់ស្អាត​មិនចាញ់នៅក្នុង studioឡើយ

ចិន៖ អាចនិយាយបានថា កែវភ្នែកអ្នកដំណើរឆ្លងកាត់ គឺជាអ្វីដែលតារាភ័យខ្លាច នៅពេលពួកគេបង្ហាញខ្លួននៅសាធារណៈ ព្រោះនៅក្នុងរូបថតពួកគេ ដែលបានថតនោះ នឹងមិនត្រូវបានកែសម្រួល ឬកែច្នៃដូចរូបថតនៅក្នុង studio ឬ ទស្សនាវដ្តី ដែលតារាស្រីល្បីៗជាច្រើន ខ្លាចបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញថ្មីៗនេះ Angela baby បានបង្ហាញថាវា មិនមែនជាការពិតទាំងស្រុងនោះទេ ព្រោះសម្រស់នៃ អ្នកម្តាយរូបនេះ បានទាក់ទាញមហាជន មិនស្ទើរជាមួយសម្រស់ដែលស្រស់ស្អាត នៅក្រៅឆាកគឺ មិនខុសគ្នាអ្វីឡើយ ជាមួយនឹង។

អ្វីដែលពិសេសនោះ តារាស្រី​ក្នុងវ័យ៣១ឆ្នាំរូបនេះ ទើបតែបានចូលរួមក្នុងសកម្មភាពដំបូងរបស់នាង ដែលគេបានសង្កេតថា ការវិលត្រឡប់មកកាន់សិល្បៈវិញ បន្ទាប់ពីចំណាយពេលនៅផ្ទះរយៈពេលជាយូរ ដែលដើរតួជា ភរិយា​និង អ្នកម្តាយដ៏ល្អ។

ក្នុងនោះផងដែរ Angela baby ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញមុខ​ អ្វីដែលមិននឹកស្មានដល់គឺ ស្ថិតនៅក្រោមកែវភ្នែករបស់មនុស្សដើរតាមផ្លូវ បានទាក់ទាញ ជាមួយនឹងសម្រស់របស់ភរិយារបស់ Huang Xiaoming នៅតែល្អឥតខ្ចោះ។ នាងត្រូវបានគេកោតសរសើរ ថានៅតែវ័យក្មេង និងស្វាហាប់ជាមួយនឹងខោខូវប៊យខ្លីរបស់នាង។

គួរបញ្ជាក់ផងដែរថា អ្នកគាំទ្របានផ្តល់ការសរសើររាប់មិនអស់ដល់ សម្រស់នៅតែស្រស់ស្អាត ព្រោះថ្វីបីនាង ជានារីដេលមានកូន​ហើយក្តី តែរូបរាង​របស់នាង នៅតែស្រស់ស្អាត មិនចាញ់អ្នកនៅក្រមុំផង។

លើសពីនេះទៅទៀត តារាស្រីរូបនេះ មើលទៅដូចជាក្មេងស្រី ដែលទើបតែមានអាយុ ២០ឆ្នាំ ដោយសារតែរាងកាយដ៏សែនក្មេង ជាពិសេសគឺ ជើងស្ដើងស្រលូន កាន់តែទាក់ទាញមហាជនមិនស្ទើរ៕

សូមទស្សនារូបខាងក្រោម៖ 

Angela baby
Angela baby
Angela baby
Angela baby
Angela baby
Angela baby
Angela baby
Angela baby
Angela baby
Angela baby
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T