ទោះមិនទាន់រៀបការ! តែ នីឡា សរសើរគូដណ្ដឹងមិនដាច់ពីមាត់ ព្រោះទង្វើបែបនេះ

//s5.kh1.co/d3/d333c6a3e06682d21803e856884430c755d2f280.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបី ទើបតែផ្ដើមស្នេហ៍មិនបានប៉ុន្មានឆ្នាំក៏ពិតមែន តែ វ៉ាន់ នីឡា ក៏តែងតែបង្ហោះសារ សរសើរពីការបារម្មណ៍ និង យកចិត្តទុកដាក់របស់គូណ្ដឹងមកលើខ្លួនមិនដាច់ពីមាត់។

ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា អ្នកណាដែលថាមិនស្គាល់ ​ដែលនាងជាកូនស្រីសំណប់ចិត្ត លោក សុវណ្ណ រីទ្ធី ហៅ លោកតា វ៉ិចទ័រ បច្ចុប្បន្ននាងកាន់តែទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ជាពិសេសពេលនេះនាងក៏មានគូដណ្ដឹង ហើយមានគម្រងនឹងរៀបការជាមួយគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាងជាមួយគូដណ្ដឹងក៏បានដឹងដៃគ្នាថតរូប Pre Wedding ថែមទៀតផង ក្នុងនោះដែរតារារូបនេះតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគូណ្ដឹង យ៉ាងមានក្ដីសុខ។ ជាពិសេស នាងតែងតែពោលពាក្យសរសើរ ពីទឹកចិត្ត និង ការយកចិត្តទុកដាក់លើខ្លួន ទោះពេលឈឺ ឬពេលសប្បាយនោះទេ។

ជាក់ស្ដែង មួយម៉ោងមុននេះ វ៉ាន់​ នីឡា ក៏បានបង្ហោះរូបភាព ពេលនាងកំពុងឈឺ ហើយបាននិយាយរៀបរាប់សរសើរគូណ្ដឹងខ្លួនថា៖

មានសង្សារគួរឲ្យស្រឡាញ់បែបនេះរកណាបានយើងឈឺនាំទៅពេទ្យ ចាំមើលយើងគ្រប់ពេល ថ្ងៃណាខ្ញុំឈឺ គឺគាត់មិនបានគេងទេនៅចាំមើលខ្ញុំ នៅចាំដកសេរ៉ូមឲ្យ ហើយបានគាត់បានគេង love u so much ដែរតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ ស្រឡាញ់ខ្ញុំ។

សម្ដី វ៉ាន់ នីឡា

លើសពីនេះ បើទោះបី វ៉ាន់ នីឡា និងគូដណ្ដឹងទើបតែស្រលាញ់ និង​ស្វែងយល់ចិត្តគ្នា តែគូដណ្ដឹងនាង ពិតជាបង្ហាញក្ដីព្រួយបារម្មណ៍ និង យកចិត្តទុកដាក់មើលថែ នីឡា គ្រប់ពេលវេលាតេម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
វ៉ាន់ នីឡា និង គូដណ្ដឹង
រូបភាព វ៉ាន់ នីឡា ពេលកំពុងឈឺ
រូបភាព វ៉ាន់ នីឡា ពេលកំពុងឈឺ
វ៉ាន់ នីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T