សហរដ្ឋអាមេរិក ​នឹងលក់មីស៊ីល​​​ Torpedo ដែលមានតម្លៃ ១៨០លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់

//s5.kh1.co/43/43c22cef3b01c41d8b69b7a041dfcb5e24706c40.jpg
សង្គម

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភា​ស្តី​ពីលទ្ធភាពក្នុងការលក់មីស៊ីលទំនើប Torpedo ​ជាប្រភេទមីស៊ីលប្រើជាមួយនឹងវានាមុជទឹក ទៅឱ្យកោះតៃវ៉ាន់ ដែលមានតំលៃប្រហែល ១៨០ លានដុល្លារ

តៃប៉ិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភា​ស្តី​ពីលទ្ធភាពក្នុងការលក់មីស៊ីលទំនើប Torpedo ​ជាប្រភេទមីស៊ីលប្រើជាមួយនឹងវានាមុជទឹក ទៅឱ្យកោះតៃវ៉ាន់ ដែលមានតំលៃប្រហែល ១៨០ លានដុល្លារ ​ក្នុងគោលបំណង​បង្កើនសមត្ថភាពការពារសន្តិសុខ​​ និងរក្សាស្ថេរភាពជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាមេរិកនឹងលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់
អាមេរិកនឹងលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាមេរិកបានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ​បានអនុម័ត​ថា​នឹងលក់មីស៊ីល ​MK-48 Mod6 ចំនួន ១៨គ្រាប់ ក្នុងតម្លៃ ១៨០លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់​។ ប៉ុន្តែការធ្វើបែបនេះ​ ​បានធ្វើឱ្យប្រទេសចិន​​កាន់តែ​ក្តៅស្លឹកត្រចៀក ​ព្រោះថាប្រទេស​ចិន មិនចង់ឱ្យសហរដ្ឋអាមេរិក​លក់អាវុធ ក៏ដូចជាធ្វើទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឡើយ។

អាមេរិកនឹងលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់
អាមេរិកនឹងលក់ មីស៊ីលបំពាក់លើនាវាមុជទឹកទៅកោះតៃវ៉ាន់

គួរបញ្ជាក់ផងដែរថា ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃតែមួយ ដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ២ របស់លោកស្រី។ ហើយ​ក្នុងថ្ងៃឡើងកាន់តំណែងនោះដែរ លោកស្រីបានប្រកាសបដិសេធដាច់ខាត ចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន។ ​ចំណែក​ឯប្រទេសចិន ក៏បានធ្វើការឆ្លើយតបផងដែរថា ការបង្រួបបង្រួមគ្នា គឺមិនអាចជៀសរួចឡើយ ហើយ​ប្រទេសចិន ក៏មិនយល់ព្រមឱ្យកោះតៃវ៉ាន់ ប្រកាសខ្លួនជាកោះឯករាជ្យដែរ៕

លោកស្រី ​Tsai Ing-wen​
លោកស្រី ​Tsai Ing-wen​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T