Taew Natapohn ហាត់ប្រាណជាពិសេសដើម្បីត្រៀមធ្វើរឿងមួយនេះ

//s5.kh1.co/4d/4d2b3fffa97b3404eb166ead366e5288771ac542.jpg
នារី

 ២១-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Taew Natapohn ហាត់ប្រាណជាពិសេសដើម្បីត្រៀមធ្វើរឿងមួយនេះ

ថៃ៖ តារាស្រីជួរមុខប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Taew Natapohn ក្នុងមួយរយៈពេលចុងក្រោយនេះ កត់សម្គាល់ឃើញថាមានសកម្មភាពច្រើនក្នុងការហាត់ប្រាណ រហូតដល់ថ្នាក់បើកជំនួញលក់ឈុតខោអាវសម្រាប់ការហាត់ប្រាណថែមទៀតផង។ ដោយហេតុនេះហើយ ទើបតារាស្រីវ័យ៣១ឆ្នាំរូបនេះមានដងខ្លួនស្រឡូនស្អាត ហើយកាន់តែមាំទាំជាងមុនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួឲ្យចាប់អារម្មណ៍នោះ នៅថ្ងៃនេះ Taew បានបង្ហោះរូបភាពនៅលើ Story Instagram បង្ហាញពីការហាត់ប្រាណយ៉ាងពិសេសមួយ ដើម្បីត្រៀមថតខ្សែភាគយន្តភាគថ្មី រឿង Game Lah Thorachhun។ តាមពិតទៅ ខ្សែភាពយន្តភាគមួយនេះបានដំណើរការថត បានប្រមាណ២០ ភាគរយរួចទៅហើយ តែត្រូវបានផ្អាកដំណើរមួយរយៈពេល ដោយសារវិបត្តិកូវីដ១៩។ បច្ចុប្បន្ន រឿងនេះកំពុងស្ថិតក្នុងការរៀបចំត្រៀមថតជាថ្មីឡើងវិញ។

គួរបញ្ជាក់ផងដែរ រឿងភាគថ្មីនេះ ជាប្រភេទរឿងបែបបាញ់បោះ និងមានឈុតឆាកវាយ ប្រយុទ្ធគ្នាជាច្រើន ហើយ Taew ត្រូវសម្ដែងជាតួអង្គប៉ូលិសស្រី ទើបតម្រូវឲ្យនាងហាត់ប្រាណដើម្បីឲ្យកាន់តែមានរូបរាងមាំទាំជាមុន។ សម្រាប់រឿងនេះ Taew ត្រូវសម្ដែងជាគូជាមួយនឹង Mark Prin ដែលធ្លាប់បានជួបគ្នាម្ដងរួចមកហើយក្នុងរឿង Rak Nakara

សូមទស្សនារូបភាពខាងក្រោម៖

Taew Natapohn
Taew Natapohn
តារាសម្ដែងក្នុងរឿង Game Lah Thorachhun
តារាសម្ដែងក្នុងរឿង Game Lah Thorachhun
តារាសម្ដែងក្នុងរឿង Game Lah Thorachhun
តារាសម្ដែងក្នុងរឿង Game Lah Thorachhun
Taew Natapohn ក្នុងរឿង Game Lah Thorachhun

Mark Prin និង Taew Natapohn កាលជួបគ្នាដំបូងក្នុងរឿង Rak Nakara

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T