ក្រុមហ៊ុន TADA ប្រកាសទទួលប្រាក់វិនិយោគទុនជាយុទ្ធសាស្រ្តបន្ថែម ពីធនាគារ Shinhan របស់ប្រទេសកូរ៉េខាងត្បូង!

//s5.kh1.co/82/82238e8d6b5256da3acd01338d0f93d08cb14fac.jpg
សង្គម

 ២១-ឧសភា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់នៅអាសុីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain បានប្រកាសថ្ងៃនេះ ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម​ Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ពគ្រឿងម៉ាសុីន លំដាប់ថ្នាក់អន្តរជាតិមួយ និងក្រុមហ៊ុន iloom ដែលជាម៉ាកគ្រឿងសង្ហារឹមក្នុងផ្ទះដ៏ល្បីល្បាញមួយ នៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងការវិនិយោគទុនលើកនេះផងដែរ។ ការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។

សឹង្ហបុរី៖ ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុន TADA សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់នៅអាសុីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain បានប្រកាសថ្ងៃនេះ ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម​ Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយ នៅប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ពគ្រឿងម៉ាសុីន លំដាប់ថ្នាក់អន្តរជាតិមួយ និងក្រុមហ៊ុន iloom ដែលជាម៉ាកគ្រឿងសង្ហារឹមក្នុងផ្ទះដ៏ល្បីល្បាញមួយ នៅប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងការវិនិយោគទុនលើកនេះផងដែរ។  ការវិនិយោគទុនលើកនេះ នាំឲ្យ MVL ទទួលប្រាក់វិនិយោគសរុបជិត ១០លានដុល្លារ បើគិតតាំងពីការវិនិយោគ Series A លើកមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 

ហិរញ្ញប្បទានពីការវិនិយោគទុននេះ នឹងត្រូវបានប្រើដើម្បីបន្តពង្រីកទីផ្សារបច្ចុប្បន្នរបស់ MVL ក៏ដូចជាការអភិវឌ្ឍ ប្រព័ន្ធអេកូចល័ត ដែលបង្កើតទ្បើងនៅលើបច្ចេកវិទ្បា Blockchain របស់​ MVL។​ ការវិនិយោគនេះនឹងធ្វើឲ្យ MVL អាចមានលទ្ធភាពបង្កើនទុនពីការពង្រីកទីផ្សាររបស់កម្មវិធី TADA ដែលជាផលិតផលរបស់​​ MVL​។ ក្រុមហ៊ុនសង្ឃឹមថា ទាំងអ្នកបើកបរ និងអ្នកជិះ​អាចចូលរួមចំណែក ក្នុងការធ្វើដំណើរនាថ្ងៃអនាគតប្រកបដោយនិរន្តរភាព។ តាមការវិនិយោគទុននេះ ក្រុមហ៊ុនក៏អាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវផលិតផល និងសេវាកម្ម ដែលមានភាពច្នៃប្រឌិតលើបច្ចេកវិទ្យា Blockchain របស់ MVL

ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 

លោក Kay Woo នាយក​ប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា៖

«ជាមួយការវិនិយោគទុននេះ យើងនឹងអាចបន្តបេសកម្មរបស់យើង ក្នុងការបង្កើតប្រព័ន្ធអេកូចល័តមួយ ប្រកបដោយនិរន្តរភាព និងភាពប្រសើរជាងមុន។ ថ្មីៗនេះផងដែរ យើងក៏បានបើកដំណើរនូវសេវាកម្មដឹកជញ្ជូន TADA នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់អាជីវកម្ម  និងអ្នកបើកបររបស់យើង ដែលបានទទួលរងផលប៉ះពាល់ពីការវាយលុកនៃវីរុសកូវីដ-១៩។ នេះជាអ្វីដែលយើងចង់បង្ហាញថា យើងអាចប្រើបច្ចេកវិទ្យារបស់យើងជាកម្លាំងវិជ្ជមានមួយបាន។  យើងសូមថ្លែងអំណរគុណ ដល់អ្នកវិនិយោគទុនរបស់យើង ដែលមានភាពជឿជាក់ទៅលើចក្ខុវិស័យនៃប្រព័ន្ធអេកូចល័តដែលប្រសើរ មាននិរន្តរភាព និងមិនលម្អៀងរបស់យើង»។

ប្រសាសន៍លោក Kay Woo

អ្នកនាំពាក្យរបស់ធនាគារ Shinhan ក៏មានប្រសាសន៍ផងដែរថា៖

«ប្រព័ន្ធចល័តលើបច្ចេកវិទ្យា Blockchain របស់ MVL មានការរីកចម្រើនយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។   យើងរំពឹងថានឹងបង្កើតនូវផលិតផលរួមគ្នាឲ្យកាន់តែប្រសើរ ជាមួយសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ Shinhan ដូចជាកាបូបលុយអេឡិចត្រូនិចរបស់យើង ដើម្បីផ្តល់អត្ថប្រយោជន៍ឈ្នះឈ្នះដល់ធនាគារ Shinhan និងក្រុមហ៊ុន MVL»។

សម្តីអ្នកនាំពាក្យរបស់ធនាគារ Shinhan

សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់

ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
ក្រុមហ៊ុន TADA 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T