លើកដំបូងរបស់លោក ម៉ុង ម៉ានិត ដែលបានគ្រងដំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀង! (មានវីដេអូ)

//s5.kh1.co/75/75e4345d72a66357a98bdbabe116cd3bef692651.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

១០ ឆ្នាំក្នុងវិស័យចម្រៀង នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងវ័យក្មេង ម៉ុង ម់ានិត ទទួលមុខងារជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀង។

ភ្នំពេញ៖ លោក ម៉ុង ម៉ានិត គឺជាតារាចម្រៀង Original ដ៏មានកេរ្តិ៍ឈ្មោះ និងជាអ្នកនិពន្ធវ័យក្មេងដ៏មានប្រជាប្រិយភាព ដែលបានទទួលតំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀងថ្មីមួយ ដែលឈ្មោះថា «THE AMAZING VOICE» ដែលជាកម្មវិធីទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ ស្រាបៀរកម្រិតពិភពលោក GANZBERG

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងវ័យក្មេងលោក ម៉ុង ម៉ានិត
តារាចម្រៀងវ័យក្មេងលោក ម៉ុង ម៉ានិត

គួរឲ្យកត់សម្គាល់ផងដែរថា លោក ម៉ុង ម៉ានិត បានប្រឡូកក្នុងឧស្សាហកម្មចម្រៀងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ក្នុងនាមជាអ្នកនិពន្ធ និងជាតារាចម្រៀងផ្ទាល់តែម្ដង ហើយមហាជនទូទៅ ពិសេសយុវវ័យ ច្បាស់ជាបានស្គាល់រូបលោកដំបូងបង្អស់ តាមរយៈបទចម្រៀង «មាននាងក៏ធុញ គ្មាននាងក៏ធុញ»

១០ ឆ្នាំក្នុងវិស័យចម្រៀង នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងវ័យក្មេង ដែលពោរពេញដោយបទពិសោធន៍យ៉ាងចាស់ទុំរូបនេះ ដាច់ចិត្តព្រមទទួលយកមុខងារជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតចម្រៀង ហើយសម្រាប់តំណែងមួយនេះ អាចថាជាបទពិសោធន៍ជីវិតថ្មីមួយទៀតសម្រាប់លោក ដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាស្ពានចម្លងសម្រាប់បេក្ខជនចូលរួមប្រកួតឆ្ពោះទៅកាន់ក្ដីស្រមៃក្លាយជាតារាចម្រៀងយ៉ាងពិតប្រាកដ។

ថ្វីត្បិតតែនេះជាលើកដំបូងក្ដីសម្រាប់លោកក៏ពិតមែន ក៏ប៉ុន្តែតាមរយៈបទសម្ភាសន៍លោក ម៉ុង ម៉ានិត បានបង្ហាញពីគោលជំហរយ៉ាងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់ ពិសេសលោកពិតជាមានអារម្មណ៍រំភើប និងអន្ទះសាចង់ជួបមុខបេក្ខជនដែលមានសមត្ថភាពទាំងអស់នោះខ្លាំងណាស់ ដើម្បីមានឱកាសចែករំលែកនូវបទពិសោធន៍ក្នុងវិស័យចម្រៀងរបស់លោក ទៅកាន់អនាគតអ្នកចម្រៀងវ័យក្មេងរបស់កម្ពុជា ដែលទេពកោសល្យ និងចង់បានឱកាសបង្ហាញសមត្ថភាព និងរៀនសូត្រដុះខាត់សមត្ថភាពខ្លួនឲ្យកាន់មានភាពប្រសើរបន្ថែមទៀត។

ចំពោះអ្នកដែលស្រឡាញ់ការច្រៀង និងមានបំណងចង់ក្លាយជាអ្នកចម្រៀង មិនគួរបណ្ដោយឲ្យឱកាសពិសេសមួយនេះកន្លងផុតទៅនោះទេ ហើយបើចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះឲ្យកាន់តែច្បាស់ តោះស្ដាប់បទសម្ភាសន៍ផ្ទាល់របស់លោក ម៉ុង ម៉ានិត 

សូមទស្សនាវីដេអូបទសម្ភាសន៍ (Interview) ជាមួយលោក ម៉ានិត ដូចខាងក្រោមនេះ៖

វីដេអូ
ម៉ុង ម៉ានិត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T