Kimberly ត្រូវបានអ្នកគាំទ្រម្នាក់ណែនាំឲ្យបែកគ្នាជាមួយ Mark Prin ដោយលើកយកហេតុផលបែបនេះ

//s5.kh1.co/3a/3a21cbd51d5136430211804bddc4edf0e1d91259.jpg
នារី

 ២១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្នេហា Kimberly និង Mark Prin ត្រូវបានអ្នកគាំទ្រម្នាក់ណែនាំឲ្យដើរទៅរកផ្លូវបញ្ចប់

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា Kimmy Kimberly និង Mark Prin គឺជាតារាសម្ដែងគូ ស្នេហ៍ដ៏ល្បីប្រចាំទ្រនំប៉ុស្តិ៍លេខ៣ ដែលបានរក្សាចំណងស្នេហាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជារឿយៗ អ្នកទាំងពីរតែងបង្ហាញភាពស្និទ្ធិស្នាលជាលក្ខណៈគូស្នេហ៍ជាមួយនឹងគ្នា តាមរយៈរូបភាព និងវីដេអូនៅលើគណនី Instagram ជាហេតុធ្វើឲ្យអ្នកគាំទ្រភាគច្រើនកោតសរសើរ និងប្រាថ្នាចង់បានស្នេហាដ៏រឹងមាំដូចអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែស្រាប់តែថ្មីៗនេះ នៅពេលដែល Kimberly បង្ហោះវីដេអូមួយ នៅលើគណនី Instagram ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតម្នាក់ចូលទៅខមមិនលើរូបភាពនោះថា៖ "Kimberly គួរតែបែកគ្នាជាមួយនឹង Mark Prin ទៅ ព្រោះមើលទៅអនាគតប្រហែលជាមិនអាចរៀបការជាមួយគ្នាបានទេ។ នរណាក៏ដឹងដែរថា Mark Prin មានចរិតព្រាននារីយ៉ាងណានោះ មើលទៅដូចជាមិនស្រឡាញ់នរណាម្នាក់ឲ្យប្រាកដប្រជានោះទេ ដូច្នេះគួរតែបែកគ្នាទើបល្អជាង។"

បន្ទាប់ពីមានការបញ្ចេញមតិបែបនេះរួច គេមិនទាន់ឃើញសាមីខ្លួន Kimberly ចេញមកបកស្រាយយ៉ាងណានោះទេ ប៉ុន្តែរឿងស្នេហាគឺជាបញ្ហាផ្ទាល់ខ្លួនរវាងមនុស្សពីរនាក់ ដូច្នេះអ្នកគាំទ្រគួរទុកឱកាសឲ្យសាមីខ្លួនជាអ្នកសម្រេចចិត្ត ទើបជាការប្រសើរជាង៕

សូមទស្សនារូបភាពខាងក្រោម៖

មតិរបស់អ្នកគាំទ្រដែលចង់ឲ្យអ្នកទាំងពីរបែកគ្នា
មតិរបស់អ្នកគាំទ្រដែលចង់ឲ្យអ្នកទាំងពីរបែកគ្នា
Mark Prin និង Kimmy Kimberly
Mark Prin និង Kimmy Kimberly
Mark Prin និង Kimmy Kimberly
Mark Prin និង Kimmy Kimberly
Mark Prin និង Kimmy Kimberly
Mark Prin និង Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T